ព័ត៌មានជាតិ

មេឃខៀវ​​ឡើងទៅកាន់គ្រប់គ្រង​តារាងបណ្តោះអាសន្ន​ទាំងយ៉ាប់យឺន​

នៅពហុកីឡដ្ឋាន ETIHAD STADIUM កាលពីរាត្រី​យប់មិញនេះដែរ ​ក្លិបមេឃខៀវបាន​ទទួលភ្ញៀវ ​ក្លិបលំដាប់តារាងទី ១៧ ក្នុងក្របខណ្ឌ Premiker Legaue ដោយ​ឈ្នះទាំងប្រផិតប្រផើយ​ឡើងទៅកាន់តារាងទី ១ បណ្តោះអាសន្ន​ខណៈដែល កាំភ្លើងធំ​មិនទាន់ប្រកួត​ជំនួបជើងទី ១៩ នោះ​។​

ក្លិបមេឃខៀវ​មិនខុសពីក្លិបបិសាចក្រហមប៉ុន្មានឡើយ កាលពីរាត្រីយប់មិញនេះដែរ ដោយឈ្នះ តែ ១ គ្រាប់តែប៉ុណ្ណោះ ពោលគឺលទ្ធផល ១-០ នៅនាទី ៦៦ ស្វែងរក​គ្រាប់បាល់ដោយកីឡាករ Dzeko ។ បើទោះបីជា​ម្ចាស់ផ្ទះមែនពិត តែ​ជួបក្លិបលំដាប់បាតតារាង ​​មេឃខៀវ​ហាក់ដូចជា​យ៉ាប់ខ្លាំងណាស់ កាលពីរាត្រីយប់មិញនេះ ​ដោយទទួល​ការព្រមានវាយបកពី​ភ្ញៀវរហូត ​ដែលធ្វើឲ្យអ្នកចាំទីរបស់ខ្លួន របួស​ក្រោមភ្នែកផងដែរ ។​គ្រាប់បាល់ ១ គ្រាប់របស់ Dzeko ​ដែលរកបាននោះគឺ​​ជាគ្រាប់បាល់ដែលប៉ះយ៉ាងស្អាតបំផុតរបស់ កីឡាករ David Silva ហើយ Dzeko ស៊ុតកាច់ចង្កេះ​យ៉ាងស្អាត នៅតំបន់ប្រអប់សំខាន់នោះ។

​មួយគ្រាប់របស់ Dzeko បាន​ធ្វើឲ្យ មេឃខៀវ ឡើង​ទៅគ្រប់គ្រង​តារាង​បណ្តោះអាសន្ន​ ដែលមាន ៤១ ពិន្ទុ ក្នុងចំណោម ១៩ ប្រកួត ខណៈដែល កាំភ្លើងធំ Arsenal មាន ៣៩ ពិន្ទុ ក្នុងចំណោម ១៨ ប្រកួត​៕​

2013-12-29_074045

មតិយោបល់