ព័ត៌មានជាតិ

ស្លាប់​កងកម្លាំង​ថែរក្សា​សន្តិភាព​របស់​យូ​អិន​ពីរ​នាក់​នៅ​ស៊ូដង់​

​លោក​បាន​គីមមូន​អគ្គលេខាធិកា​អង្គការ​សហប្រជាជាតិ​បាន​ឡើង​មក​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា​ការវាយប្រហារ​ថ្មី​មួយទៀត​ដែល​ធ្វើឲ្យ​មាន​ការ​រង្គោះរង្គើ​រ​កាន់​តែ​ខ្លាំង​ដោយ​បាន​សម្លាប់​កង​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ពីរ​នាក់​នៅក្នុង​ទីក្រុង Darfur របស់​ស៊ូដង់​ហើយ​លោក​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​មួយ​ក្នុង​ការ​នាំខ្លួន​ឧក្រិដ្ឋជន​ដើម្បី​ទៅ​កាត់ទោស​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​របស់​លោក​បាន​គីម​មូនបាន​និយាយ​ថា​កង​ទាហាន​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​បាន​បើក​ការវាយប្រហារ​ទៅលើ​ក្រុម​កង​ថែរក្សា​សន្តិភាព​របស់​យូ​អិន​ដែល​កំពុង​បំពេញ​ប្រតិ​ប​ត្ត​ការ​មួយ​ដែល​មានឈ្មោះ​ថា African Union-United Nation Hybrid Operation(UNAMID) នៅ​ភាគខាងត្បូង​នៃ​ទីក្រុង Darfur ដែល​ក្នុងនោះ​មាន​ម្នាក់​ជា​ជនជាតិ​ហ្ស​កដង់​និង​ម្នាក់​ទៀត​ជា​ជនជាតិ​សេណេ​ហ្គាល់​។​

​ជា​តួលេខ​ចុងក្រោយ​បាន​កើន​ដល់ 16 នាក់​ហើយ​នៃ​កងកម្លាំង​ថែរក្សា​សន្តិភាព UNAMID របស់​យូ​អិន​ដែល​ត្រូវបាន​សម្លាប់​នៅ​ក្នុង​ប្រទេស​ស៊ូដង់​នៅក្នុង​ឆ្នាំនេះ​។​គួរបញ្ជាក់​ថា UNAMID ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​យូ​អិន​សម្រាប់​ការងារ​ការថែរក្សា​និង​ការពារ​ប្រជាពលរដ្ឋ​ស៊ីវិល​របស់​ប្រទេស​ស៊ូដង់​ដែល​កំពុង​ស្ថិត​នៅក្នុង​សង្គ្រាម​ចាប់តាំងពី 10 ឆ្នាំ​មកហើយ​ហើយ​មនុស្ស​ដល់​ទៅ 300,000 នាក់​ដែល​បាន​ស្លាប់​និង​ជាង 10 លាន​នាក់​ទៀត​ដែល​បាន​ផ្លាស់ប្តូរ​ទីលំនៅ​ដោយសារ​សង្គ្រាម​អូសបន្លាយ​មួយ​នេះ​៕​
SG-appalled-by-deadly-attack-on-UN-African-Union-peacekeepers-in-Darfur_NGArticleFull

មតិយោបល់