ព័ត៌មានជាតិ

ស្ត្រី​ម្នាក់​បំផ្ទុះ​គ្រាប់បែក​សម្លាប់​មនុស្ស 14 នាក់​នៅ​រូស្ស៊ី​

​ទីក្រុង​មូ​ស្គូ (29/12/13) ៖​ស្ត្រី​ម្នាក់​ដែល​ត្រូវ​គេ​ជឿជាក់ថា​បាន​បំពាក់​គ្រាប់​ផ្ទុះ​ជាប់​ខ្លួន​ហើយ​បាន​ដើរ​សំដៅ​ទៅ​កាន់​ស្ថានីយ​រថភ្លើង​មួយ​កន្លែង​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​រូស្ស៊ី​និង​បន្ទាប់មកក៏​បំផ្ទុះ​ខ្លួន​ឯង​នៅ​កន្លែង​ដែល​មនុស្ស​ឈរ​កកកុញ​ហើយ​ជា​លទ្ធផល​មនុស្ស 14 នាក់ ទៀត​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​។​

​អ្នកដំណើរ​ផ្សេង​ទៀត​ប្រមាណ 45 នាក់​រួម​ទាំង​ក្មេង​ស្រី​អាយុ 9 ឆ្នាំ​ម្នាក់​ដែរ​ដែល​បាន​រងរបួស​នៅក្នុង​ហេតុ​កាណ៍​បំផ្ទុះ​ដែល​បាន​កើតឡើង​នៅ​ម៉ោង​ប្រមាណ 12 និង 45 ថ្ងៃ​ត្រង់​នៅ​ក្នុង​ទីក្រុង Volgograd ហើយ​បើ​យោង​ប្រភពពី​ព័ត៌មាន​ដែល​គួរឲ្យ​ទុកចិត្ត​មួយ​បាន​បញ្ជាក់ថា​ស្ត្រី​ដែល​ដែល​មាន​គ្រាប់​ផ្ទុះ​ជាប់​នឹង​ខ្លួន​នោះ​បាន​ដើរ​សំដៅ​ទៅ​កាន់​ផ្លូវ​ចូល​ធំ​របស់​ស្ថានីយ​រថភ្លើង​ដែល​ជា​កន្លែង​មនុស្ស​ជាច្រើន​ហើយ​ក៏​ចាប់ផ្តើម​បំផ្ទុះ​គ្រាប់​តែ​ម្តង​។​

​លោក Sergei Bozhenov អភិបាលក្រុង Volgograd បាន​ប្រកាស​ដាក់​បី​ថ្ងៃ​ក្រោយ​ថ្ងៃ​ចូលឆ្នាំ​សកល​ជា​ថ្ងៃ​កាន់​ទុក​សម្រាប់​ជនរងគ្រោះ​ដែល​បាន​បាត់បង់​ជីវិត​នៅក្នុង​ហេតុការណ៍​នេះ​នៅពេល​ដែល​លោក​ប្រធានាធិបតី​ពូ​ទីន​ក៏​បាន​ប្រកាស​បញ្ជា​ឲ្យមាន​ការថែរក្សា​បន្ថែម​យក​ចិត្តទុកដា​ក់លើ​ជនរងគ្រោះ​ដែល​នៅ​សេសសល់​ជា​ពិសេស​កុំឲ្យ​មាន​ចំនួន​អ្នក​ស្លាប់​កើនឡើង​៕​
Russia

មតិយោបល់