ព័ត៌មានជាតិ

កាប់ច្រើនពូថៅ ស្លាប់រួចរុំសព ដឹកមកទម្លាក់ចោល

បន្ទាយ​មាន​ជ័យ: មានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចទៅចោមរោមមើលឈូឆរ ខណៈដែលក្មេងខ្វាលគោម្នាក់ បានប្រទះឃើញបុរសម្នាក់ស្លាប់ ដោយមានរុំជាប់ជាមួយកន្ទេល និងភួយរួចមកនោះ។ ហេតុការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោងជាង ១រសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅ​ចំណុច​ភូមិ​ត្រពាំង​ឃុំ​រហាល​ ស្រុក​ព្រះ​នេត្រព្រះ​ ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលបញ្ជាក់ថា ​បន្ទាប់ពីមាន​ដំណឹងថា ​​ក្មេង​ខ្វា​ល​គោ​ប្រទះ​ឃើញ​សាក​សពនោះ​ កម្លាំងនគរបាល និង​កងរាជអាវុធហត្ថ​ស្រុក​ បាន​ចុះ​ទៅ​ពិនិត្យ​សាក​សពរង​គ្រោះ​ខាងលើ ​មាន​រុំ​កន្សែងពោះគោ​ និងមាន​​ពូថៅ​១ ដោយសពមិន​​ស្គាល់​អត្តសញ្ញាណនៅឡើយ​ទេ។ មន្ត្រីនគរបាលបញ្ជសក់ថា ជនរង​គ្រោះ​មាន​អាយុប្រហែល៤០ឆ្នាំ និងមានស្លាក​ស្នាម​​កាប់​ដោយពូថៅ​ជា​ច្រើន​កន្លែង​​។ តាម​ការ​ពិនិត្យលើ​ស្លាក​ស្នាម​​ជន​រង​គ្រោះ​ គឺជា​ករណី​ឃាតកម្ម​សំលាប់​ហើយយកសពមកទម្លាក់ចោល។

ខណៈនេះ​កម្លាំង​នគរបាល និងកងរាជអាវុធហត្ថ​ សហការ​ជាមួយ​ប្រជាពលរដ្ឋ​ យក​សាក​​សពទៅតម្កល់ទុក ​ដើម្បី​រក​សាច់ញាតិ​មកទទួលយកទៅធ្វើបុណ្យ និងស្រាវជ្រាវរកជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់