ព័ត៌មានជាតិ

Microsoft និង Nokia អាច​ប្រឈម​នឹង​តម្លៃ​ប៉ាតង់​នៅ​ចិន​

​មន្ត្រី​រដ្ឋាភិបាល​ចិន​ចំនួន​ពីរ​រូប​បាន​និយាយថា ការទិញ​-​លក់​រវាង​ក្រុមហ៊ុន Microsoft និង Nokia ទៅលើ​អាជីវកម្ម​ទូរស័ព្ទ​ចល័ត អាច​ប្រឈម​មុខ​ជាមួយ​នឹង​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទដៃ​របស់​ចិន ពាក់ព័ន្ធ​លើ​តម្លៃ​ប៉ាតង់​។​

​ក្រុមហ៊ុន Huawei Technologies Co និង ZTE Corp បាន​ស្នើ​ទៅ​កាន់​ក្រសួង​ពាណិជ្ជកម្ម​ចិន ដើម្បី​កំណត់​ទៅ​លើ​កិច្ច​ព្រមព្រៀង​ធ្វើ​ឲ្យ​ប្រាកដថា ក្រុមហ៊ុន Microsoft មិន​បាន​ដំឡើងថ្លៃ​ទៅលើ​អាជ្ញាប័ណ្ណ​ប៉ាតង់ ក្រោយពេល​ដែល​កិច្ចព្រមព្រៀង​ត្រូវបាន​បញ្ចប់​។ ប្រភព​ដដែល​បាន​បន្តទៀតថា នៅពេល​នេះ​ក្រសួង​កំពុងតែ​ធ្វើ​ការត្រួតពិនិត្យ​ទៅលើ​សំណើ​នេះ រួម​នឹង​ការទិញ​លក់​រវាង Microsoft និង Nokia​។​

​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​នេះ លោក David Dai អ្នកនាំពាក្យ​របស់ ZTE បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធ​ប្បាយ​អ្វី​ទាំងអស់ ចំណែក​អ្នកស្រី Huang Man អ្នកនាំពាក្យ​របស់ Huawei និង​អ្នកស្រី Joanna Li បាន​ធ្វើ​ការបដិសេធ​ដូចគ្នា ចំណែក​ខាង​មន្ត្រី​រដ្ឋាភិបាល​ក៏​បាន​ដឹង​រឿង​អ្វី​ដែរ​៕​
stephen-elop-nokia-and-steve-ballmer-microsoft

មតិយោបល់