ព័ត៌មានជាតិ

ទំហំ​ពាណិជ្ជកម្ម​ចិន នឹង​កើនឡើង ៧%

​ក្រសួង​ពាណិជ្ជកម្ម​ចិន បាន​ប្រារព្ធ​ពិធី​សន្និសីទ​មួយ​នៅក្នុង​ទីក្រុង​ប៉េកាំង កាល​ពី​ថ្មីៗ​នេះ បង្ហាញ​ពី​លទ្ធផល​ការងារ​នៅក្នុង​ឆ្នាំ ២០១៣​។​
​លោក Gao Hucheng រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​បាន​ធ្វើការ​សង្ខេប​នូវ​របាយការណ៍​ប្រចាំឆ្នាំ ២០១៣ ដោយ​បាន​លើកឡើង​ថា ចិន​រំពឹងថា​ទំហំ​ពាណិជ្ជកម្ម​នឹង​កើនឡើង​ដល់ ៤,១៤​ពាន់​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​កើន​ឡើង​ជាង ៧​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​មុន​។​

​ទំហំ​ពាណិជ្ជកម្ម​នៅក្នុង​វិស័យ​សេវាកម្ម​បាន​កើន​លើស ៥២០​ពាន់​លាន​ដុល្លារ​អាមេរិក​។ ការ​លក់រាយ​ក៏​ត្រូវបាន​គេ​ព្យាករ​ថា​កើនឡើង​ដល់ ២៣,៨​ពាន់​ពាន់​លាន​យន់​ក្នុង​ឆ្នាំ ២០១៣ នេះ កើនឡើង ១៣​ភាគរយ​។​

​ការវិនិយោគ​ទន់​ដោយ​ផ្ទាល់​ពី​បរទេស​នឹង​កើនឡើង​ដល់ ១១៧​ពាន់​លាន​ដុល្លារ​អាមេរិក​គឺ​កើនឡើង​ប្រហែល ៥​ភាគរយ​។ លោក​រដ្ឋមន្ត្រី​បាន​និយាយថា ការប្រើប្រាស់ និង​ការវិនិយោគ​នៅក្នុង​វិស័យ​សេវាកម្ម​ត្រូវបាន​រីក​លូតលាស់​យ៉ាង​ឆាប់រហ័ស​៕​
china

មតិយោបល់