ព័ត៌មានជាតិ

បាតុករ​ថៃ​បាន​ស្លាប់​ដល់ ៨​នាក់​

​បាកក​៖ គិត​មកដល់ពេលនេះ មាន​មនុស្ស​ចំនួន​៨​នាក់​ត្រូវបាន​សម្លាប់ និង​ច្រើន​ជាង ៣០០​នាក់​ផ្សេង​ទៀត បាន​រងរបួស ដោយសារ​តែ​ភាព​តានតឹង​ផ្នែក​នយោបាយ​នៅក្នុង​ប្រទេស​ថៃ​។​

​យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក​ថៃ​បានឲ្យដឹងថា មាន​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ម្នាក់​ត្រូវបាន​បាញ់សម្លាប់ ហើយ​បីនាក់​ផ្សេង​ទៀត​រងរបួស​ធ្ងន់ធ្ង​រ ដោយ​ខ្មាំង​កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ នៅ​កន្លែង​ធ្វើបាតុកម្ម ក្បែរ​វិមាន​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ម្សិលមិញ​។​
​មជ្ឈមណ្ឌល​សង្គ្រោះ​បន្ទាន់​មួយ​នៅក្នុង​ទីក្រុង​បាងកក បាន​បញ្ជាក់​ឲ្យដឹងថា បុរស ៤​នាក់​ត្រូវបាន​បាញ់សម្លាប់ នា​ម៉ោង​ប្រមាណ ៣​ទៀប​ភ្លឺ​ក្បែរ​ច្រកទ្វារ​ទី​៤​នៃ​វិមាន​រដ្ឋាភិបាល​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល​ថៃ បាន​នាំគ្នា​ទាមទារ​ឲ្យ​អ្នកស្រី យី​ង​ឡាក់ ចុះចេញ​ពី​តំណែង បើ​ទោះបីជា​នៅ​ពេល​នេះ​ថៃ​បាន​នឹង​កំពុងតែ​រៀបចំ​ឲ្យមាន​ការបោះឆ្នោត​ឡើងវិញ​នៅ​ខែ​កុម្ភៈ​ឆ្នាំ ២០១៤ ក្ដី ក៏​ពួក​បាតុករ​នៅ​តែ​ទាមទារ​ឲ្យ​ចុះ​ចេញដ​ដែល ព្រោះ​ពួកគេ​ជឿ​ថា​ការបោះឆ្នោត​នឹង​មិន​បាន​តម្លាភាព​៕​
thailand_politics_protest

មតិយោបល់