នៅថ្ងៃទី 7 ខែ ធ្នូ ឆ្នាំ 1941 ក្រោយការវាយលុករបស់ជប៉ុនទៅលើតំបន់មូលដ្ឋានជើងទឹករបស់អាមេរិក Pearl Harbor បានជោគជ័យវាបានធ្វើនាំឲ្យអាមេរិកធ្លាក់ចូលទៅក្នុងសង្គ្រាមលោកលើកទី 2 ដែរហើយពេលនោះអ្នកជំនាញអាមេរិកបានវិភាគថាការលុកលុយរបស់ពួកផាស៊ីសជប៉ុនទៅកោះហាវ៉ៃពិតជាអាចកើតមាន។
នៅពេលដែលអ្វីដែលជាការព្រួយបារម្ភសំខាន់បំផុតរបស់អាមេរិកចំពោះការលុកលុយរបស់ជប៉ុនទៅលើកោះនេះគឺការដែលជប៉ុននឹងអាចប្រើប្រាស់លុយដុល្លារអាមេរិកដែលមានចរាចរស្រាប់នៅលើទឹកដីកោះមួយនេះម្ល៉ោះហេតុនេះបានជាអាមេរិកបានសម្រេចប្រមូលយកលុយដុល្លារអាមេរិករបស់ខ្លួនជាង 200 លានដុល្លារដែលមាននៅក្នុងកោះហាវ៉ៃមកដូរនឹងក្រដាសដុល្លារអាមេរិកថ្មីមួយទៀតដែលធ្វើឡើងជាពិសេសសម្រាប់តែកោះហាវ៉ៃប៉ុណ្ណោះដោយមានបោះពុម្ពមកជាមួយនឹងអក្សរឈ្មោះកោះហាវ៉ៃផងនៅលើក្រដាសប្រាក់នេះហើយ។
ដោយខ្លួនជឿជាក់ថាបើសិនជាមានការលុកលុយណាមួយក៏ដោយការពង្រីកទ្រព្យមូលធនរបស់ខ្លួននឹងសាបសូន្យដោយការប្រមូលយកបានតែក្រដាសប្រាក់ដុល្លារដែរសម្រាប់ចាយបានតែកោះហាវ៉ៃហើយក្រដាសប្រាក់នេះបានបន្តប្រើប្រាស់រហូតទល់នឹងឆ្នាំ 1944 ៕
មតិយោបល់