ព័ត៌មានជាតិ

ព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជអំណោយជូនក្រុមគ្រួសាររងគ្រោះដោយអគ្គីភ័យបង្កឲ្យមនុស្សចំនួន ៥នាក់ និងទារកក្នុងផ្ទៃចំនួន ១នាក់ ទទួលមរណភាព

 

នាវេលាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ស្ថិតក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់ជានិច្ចអំពីសុខទុក្ខនៃការរស់នៅរបស់បងប្អូនប្រជានុរាស្រ្ត ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយ តាមរយៈសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង ជូនដល់ក្រុមគ្រួសារដែលទទួលរងគ្រោះអគ្គីភ័យបង្កឲ្យមនុស្សចំនួន ៥នាក់ និងទារកក្នុងផ្ទៃចំនួន ១នាក់ ទទួលមរណភាព ស្ថិតក្នុងភូមិដើមជ្រៃ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយទទួលបាន៖ អង្ករ៥០គីឡូក្រាម តង់១ មុង១ ភួយ១ ក្រមា១ សារុង១ អាវយឺត១ មី១កេស ត្រីខ១០កំប៉ុង និងថវិកា ៤លានរៀល៕

ប្រភព៖ Royal du Cambodge

 

មតិយោបល់