ព័ត៌មានជាតិ

២នាក់ប្ដីប្រពន្ធចង់មានលឿន ដឹងអីត្រូវសមត្ថកិច្ចឃាត់ខ្លួន

ត្បូងឃ្មុំ: សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ពាក់ព័ន្ធករណីជួញដូរខុសច្បាប់នូវសារធាតុញៀន កាលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង ៣៥នាទី ស្ថិតភូមិថ្មីលើ ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។

ជនសង្ស័យចំនួន២នាក់រួមមាន៖
១/ឈ្មោះ ដេត ឃន់ ភេទប្រុស អាយុ ៤០ ឆ្នាំ សញ្ជាតិខ្មែរ។
២/ឈ្មោះ កន រតនា ភេទស្រី អាយុ ៣០ ឆ្នាំ សព្ជាតិខ្មែរ។
អ្នកទាំង២រស់នៅភូមិ/ឃុំខាងលើ។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់