កាលពី ១៨ ម៉ោងមុននេះដែរ ពោលគឺថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៣នេះ នៅលើទំព័រ ហ្វេសប៊ុករបស់ អ្នកនាង យុគ ចិន្តា ដែលជាពិធីការិនីជើងចាស់ដ៏ល្បីឈ្មោះ របស់ស្ថានីយ៍ទូរទស្សន៍ CTN បានប្រជ្រៀតរូបភាព ក្រុមគ្រួសារ លោកឧកញ្ញ៉ា គិត ម៉េង និង អតីតតារាចម្រៀង និងសម្តែង ស្រីតូច ចំណាន ដោយបង្ហោះជាសាធារណៈលើហ្វេសប៊ុក ។
គេនៅចាំបានថា រូបភាពជាច្រើន ដែលត្រូវបានគេបង្ហោះ និងសារព័ត៌មានក្នុងស្រុកនានា ចុះឡើងរង្គើ ព្រោះតែមិនដែលបានឃើញ វត្តមាន ឬរូបភាពរបស់អ្នកឧកញ្ញ៉ា គិត ម៉េង និង ភរិយារបស់ខ្លួន បង្ហាញជាសាធារណៈដូចពាក្យចចាមអារាមដែលចុះផ្សាយកាលពីប៉ុន្មានឆ្នាំមុនថា អ្នកឧកញ្ញ៉ា គិត ម៉េង មានទំនាក់ទំនងស្នេហាជាមួយនឹង ស្រីតូច ចំណាន នោះ។ ក្រោយរូបភាពបែកធ្លាយ រួមទាំង ការបង្ហោះរូបលើ ទំព័រ អ្នកនាង យុគ ចិន្តា ដែលសរសេរថា “My Boss Kith Meng &Family ឬបកជាខ្មែរថា មេរបស់ខ្ញុំ គិត ម៉េង និងក្រុមគ្រួសារ” សបញ្ជាក់ថា សម្ព័ន្ធស្នេហា ដែលធ្លាប់បានគេចុះផ្សាយកាលពីប៉ុន្មានឆ្នាំមុន វាជារឿងពិត ។
តែទោះយ៉ាងណាជាមួយនឹងគ្នានេះដែរ អ្នកលេងហ្វេសប៊ុក បានធ្វើការសរសើរ ចំពោះទ្រនំគ្រួសារ អភិជននេះ ជាពិសេស ចំពោះសំណាងរបស់ ស្រីតូច ចំណាន ដែលអាចរួមរស់ជាមួយនឹង គំនរមាសប្រាក ដ៏មានសុភមង្គលនោះ៕
មតិយោបល់