ព័ត៌មានជាតិ

អ៊ី​ស្រា​អ៊ែល​ដោះលែង​អ្នកទោ​សប៉ាលី​ស្ទីន 26 នាក់​ទៀត​នៅ​ក្រោយ​ភាព​តានតឹង​

​អ្នក​ប៉ា​លី​ស្ទីន​ដែល​បាន​មក​ដល់​តំបន់ West bank និង Gaza ត្រូវបាន​ទទួល​ស្វាគមន៍​យ៉ាងច្រើន​កុះករ​ពី​សំណាក់​គ្រួសារ​មិត្តភ័ក្ត​បន្ទាប់​ពី​ការអនុញ្ញាតិ​ឲ្យមាន​ការដោះលែង​អ្នក​ទោស​ពី​សំណាក់​ប្រទេស​អ៊ី​ស្រា​អ៊ែល​កាលពី​ថ្ងៃ​សៅរ៍​។​

​នេះ​ជា​ការដោះលែង​លើក​ទី 3 ហើយ​ដែល​អ៊ី​ស្រា​អ៊ែល​បាន​ធ្វើ​ឡើង​ដែល​ចំនួន​សរុប​បាន​កើន​ទៅដល់ 104 នាក់​នៃ​អ្នកទោស​ដែល​បាន​ឃុំខ្លួន​នៅក្នុង​ប្រទេស​នេះ​។​អ្នកទោស 8 នាក់​ត្រូវបាន​បើក​ចេញពី​ប្រទេស​អ៊ី​ស្រា​អ៊ែល​ទាំងយប់​ទៅ​កាន់​តំបន់ Gaza និង​ភាគ​ខាងកើត​នៃ​ទីក្រុង Jerusalem ហើយ​នៅពេល​ដែល 18 នាក់​ទៀត​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​ទីក្រុង Ramalla ក្នុង​តំបន់ West bank ដែល​ជា​កន្លែង​ដែល​មាន​ការ​រងចាំ​ស្វាគមន៍​ដោយ​ផ្ទាល់​ពី​សំណាក់​លោក​ប្រធានាធិបតី​ប៉ា​លី​ស្ទីន Mahmoud Abbas ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​លោក​ប្រធានាធិបតី​ក៏​ធា្លប់ធ្វើ​បដិសណ្ឋារកិច្ច​ទទួល​ស្វាគ​មន៍អ្នកប៉ា​លី​ស្ទីន 52 នាក់​កាលពី​ខែសីហា​និង​តុលា​កន្លងមក​ហើយ​លោក​ធ្លាប់បាន​មាន​ប្រសា​ស​ថា​រាល់​អ្នកទោស​ដែល​ត្រូវបាន​អ៊ី​ស្រា​អ៊ែល​ដោះលែង​សុទ្ធតែ​វារជន​ជាតិ​ប៉ា​លី​ស្ទីន​ទាំងអស់​៕​
_72009379_020467572

_72009465_020467029

មតិយោបល់