ព័ត៌មានជាតិ

មន្ត្រីកងរាជអាវុធហត្ថម្នាក់ សង្ស័យដឹកស្រីស្នេហ៍ បើករថយន្តបុករបាំងពុះចែកទ្រូងផ្លូវ របួសមនុស្ស ២នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តមួយគ្រឿង បើកបុករបាំងពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យមនុស្ស ២នាក់ កាលពីវេលាម៉ោង២ និង៥៤នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបកាណាឌីយ៉ា (អូឡាំពិក) លើកំណាត់ផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

រថយន្តបង្កម៉ាកកាមរីហាយប្រ៊ីដ បើកបរដោយមន្ត្រីកងរាជអាវុធហត្ថម្នាក់ (មិនដឹងបម្រើការនៅអង្គភាពណាទេ) បានកនារីរូបស្រស់ម្នាក់ សង្ស័យជាស្រីស្នេហ៍ ក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចកើតហេតុ បានរេចង្កូតបុករបាំងពុះចែកទ្រូងផ្លូវ បាក់អស់ ១កង់ ចំណែករថយន្តខូចខាតស្ទើរទាំងស្រុង។

ករណីនេះ បណ្ដាលឲ្យរងរបួសធ្ងន់នារីម្នាក់ និងម្ចាស់រថយន្តរបួសស្រាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង និងយករថយន្តបង្កទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងកាដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់់។

សូមបញ្ជាក់៖ គេបានមើលទៅខាងក្នុងរថយន្តបង្ក បានឃើញមានឯកសណ្ឋានអាវុធហត្ថ ឈ្មោះ ចាន់ រិទ្ធតុលាភក្តី ពាក់ស័ក្ត១ អត្តលេខ២៤៥១៦៩ នៅជាប់កៅអីអង្គុយរបស់អ្នកបើកបរ និងមានស្លាកអក្សរ (អ.ហ) នៅជាប់កញ្ចក់រថយន្តផ្នែកខាងឆ្វេង៕

មតិយោបល់