ព័ត៌មានជាតិ

លេច​ឮ​ពាក្យ​ច​ចាម​អារាម​ថា Galaxy S5 ជិត​បង្ហាញខ្លួន​

​ពាក្យ​ច​ចាម​អារាម​បាន​បាន​រីក​រាលដាល​យ៉ាង​រហ័ស​នៅ​ប៉ុន្មា​ថ្ងៃ​កន្លង​ទៅនេះ និយាយ​អំពី​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូន Galaxy S5 របស់​ក្រុមហ៊ុន Samsung នឹង​បង្ហាញ​ខ្លួន​នៅក្នុង​ពេល​ឆាប់ៗ​នេះ​។

​ទន្ទឹម​នឹង​នេះ​ផង​ដែរ​មាន​ពាក្យ​ច​ចាម​អារាម​ខ្លះ​និយាយថា ទូរស័ព្ទ​ស្មា​ត​ហ្វូននេះ​អាច​មើល​ពន្លឺ​ព្រះអាទិត្យបា​ន ជាមួយនឹង​អេក្រង​កោង ចំណែក​ឯ​ខ្លះ​ទៀត​និយាយថា វា​មិន​អាច​សមត្ថភាព​ខ្ពស់​ដល់​ថ្នាក់​នេះ​ទេ​។ តែបើ​យើង​កុំ​ខ្វល់​ពី​ពាក្យ​ច​ចាម​អារាម ហើយ​ក្រលេក​មើល​រូបភាព​វិញ​របស់​ទូរស័ព្ទ​ដៃ​ដ៏​ឆ្លាត​វៃ​នេះ​វិញ គឺ​មាន​អេក្រង់​កោង ហើយ​គួរឲ្យ​ចាប់​អារម្មណ៍ណាស់​។ បើ​តាម​ពាក្យ​ច​ចាម​អារាម​បាន​បន្តទៀតថា ទូរស័ព្ទដៃ Galaxy S5 នេះ​បំពាក់​មក​ជាមួយ​នូវ​អេក្រង់​ទំហំ ៥,២៥ អ៊ី​ញ ប្រើ​ប្រព័ន្ធ​ដំណើរការ ៦៤ ប៊ីត មាន​អង​ចង់ចាំ ៤ ជី កាមេរ៉ា ១៦ មេហ្គា​ភិ​ច​ស៊ែ​ល និង​លក្ខណៈ​ពិសេស​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ៤.៤ ។ ដោយ​ផ្អែក​ទៅលើ​ពាក្យ​ច​ចាម​អារាម ក្រុមហ៊ុន Samsung និង​ចាប់ផ្តើម​ដំណើរការ​នៅ​ចន្លោះ​ថ្ងៃ​ទី ២៤ ទៅ ថ្ងៃទី ២៧ ខែ​កុម្ភៈ​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​៕

115

មតិយោបល់