ព័ត៌មានជាតិ

ចៀនត្រី​សម្រុទ​ស្រូបទឹក​ប៉េង​បោះ​

​អាហារ​ប្រភេទ​នេះ​អាច​យក​ត្រី​ទាំង​មូលមក​ធ្វើបាន​ដូច​ជា​ត្រី​សមុទ្រ​ស្រស់ ឬក៏​ត្រី​ស្បៃ​កា​។ ប្រភេទ​ត្រី​ទាំងអស់​នេះ​ងាយស្រួល​ក្នុងការ​ធ្វើ​ជា​ម្ហូប មិនតែប៉ុណ្ណោះ​លោក​អ្នក​ក៏​អាច​យក​ត្រី​សមុទ្រ​នេះ​ទៅ​ធ្វើ​ជា​ត្រី​ចៀន​ក៏បាន​។ ដោយ​ប្រើ​ប៉េងប៉ោះ​ខៀវ ប្រសិន​បើ​លោក​អ្នក​ពុំ​អាច​រក​បាន​ទេ​នោះ​សូម​យក​កូន​ប៉េងប៉ោះ​តូចៗ​ក៏បាន​។ ត្រូវ​ចាំ​ថា​សារធាតុ​ហឹរ និង​ជូរ​អាចជួយ​កាត់​ជាតិ​ខ្លាញ់​ចេញពី​ត្រី​។ មុន​នឹង​ទិញ​អ្នក​ត្រូវ​ឱ្យ​អ្នកលក់​ត្រី​សម្អាត និង​សក​ស្រកា​ឱ្យ​ហើយ​។
​គ្រឿងផ្សំ​មាន​៖
– ខ្ទឹម​ក្រហម ៥ ផ្លែ​
– ស្លឹក​ក្រូចសើច ២ សន្លឹក​
– ប្រេង​ឆា ២ ស្លាបព្រា​បាយ​
– ម្ទេស​ខៀវ ៦ ផ្លែ​វះ​យក​គ្រាប់ និង​ហាន់​ជាស្រេច​
– ប៉េងប៉ោះ​ខៀវ ២ ផ្លែ​វះ​យក​គ្រាប់​ចេញ និង​ហាន់​ជា​រាង​គ្រាប់​ឡុកឡាក់​តូចៗ​
– ស្ករស ២ ស្លាបព្រា​កាហ្វេ​
– អំបិល ១ ស្លាបព្រា​កាហ្វេ​
– ទឹក​ក្រូចឆ្មា ២ គ្រាប់​
– ត្រី​សមុទ្រ​តូចៗ​ចំនួន ១២ ទៅ ១៦ ត្រី​សម្អាត និង​សក​ស្រកា​រួច​
– ម្រេច​។​

​របៀប​ធ្វើ​៖
១ ដំបូង​ត្រូវ​បកសំបក​ខ្ទឹមក្រហម​ចេញ​ហើយ​កាត់​ជា​ពាក់កណ្តាល យក​បណ្តូល​ចេញ​។ បន្ទាប់​មក​ហាន់​ខ្ទឹមក្រហម​នោះ ហើយ​យក​កាំបិត​កាត់​ទង​ស្លឹក​ក្រូចសើច​ចេញ​រួច​ដាក់​ស្លឹក​ក្រូចសើច​ជាន់​លើ​គ្នា ហើយ​មូរ​វា​ដូចជា​បារី​។ បន្ត​មក​ទៀត​ត្រូវ​ហាន់​ស្លឹក​ក្រូចសើច​ជា​ចម្រៀក​តូចៗ​។

២ ដើម្បី​ចៀនត្រី​សមុទ្រ​បាន​ល្អ ត្រូវដាក់​ប្រេងឆា ២ ស្លាបព្រា​បាយ​ចូល​ក្នុង​ខ្ទះ​ដែល​មាន​កម្តៅ​ល្មម​។ បន្ទាប់មក​ដាក់​ខ្ទឹមក្រហម​ចូល​ហើយ​ឆា​រយៈពេល ២ នាទី​រហូតដល់​ធុំក្លិន​ឈ្ងុយ​។ បន្ទាប់មកទៀត ដាក់​ម្ទេស​ខៀវ ប៉េង​ប៉ោះ ស្លឹក​ក្រូចសើច ស្ករស​និង​អំបិល ។ ក្រោយពី​បាន​ឆា​វា​រយៈពេល ៣ នាទី​រួច​មក​ត្រូវ​ដាក់​ទឹក​ក្រូចឆ្មា​ចូល​ហើយ​សុំ​លើក​ខ្ទះ​ចេញពី​ចង្ក្រាន​។

៣ ដុត​ខ្ទះ​ចៀន​ឱ្យ​ក្តៅ​រួចចាក់​ប្រេងឆា​បន្តិច​ចូល រួច​យក​ត្រី​ទៅ​ប្រលាក់​អំបិល និង​ម្រេច​។ ហើយ​យក​ត្រី​ទៅ​ចៀន​រយៈពេល ៣ នាទី​។ ត្រូវ​ប្រុងប្រយ័ត្ន​មិនត្រូវ​ចៀ​ន​យូរពេក​ទេ ព្រោះ​វា​អាច​ធ្វើឱ្យ​ត្រី​គ្រៀម និង​បាត់បង់​រសជាតិ​។ ក្រោយពី​បាន​ចៀនត្រី​រួចហើយ​ត្រូវដាក់​លាយ​ជាមួយ​នឹង​ម្ទេស​ខៀវ និង​ឆា​ប៉េងប៉ោះ​ដែល​ឆា​រួចមកហើយ​នោះ​ជា​ការ​ស្រេច​។
Sea Bass Mediterranean Sauce Samphire New Potatoes
រូបតំណាង​
ចុចទីនេះមើលប្រភពដើម​សហការជាមួយនឹងដំណឹង​

មតិយោបល់