ដើមទងដែលធ្វើឲ្យ តារាសម្តែង គឹម លីហ្សា ខឹងដាច់ក្បាលកន្ទុយ ដោយទប់អារម្មណ៍មិនបាន ទាក់ទងទៅនឹងព័ត៌មានក្នុងស្រុកមួយ ដែលយករូបភាពនាងបង្ហោះលើហ្វេសប៊ុកទៅចុះផ្សាយ ខណៈដែលថតបង្ហាញភាពផ្អែមល្អែមជាមួយនឹងស្វាមី នៅក្នុងបន្ទប់។
ក្រោយពីបានឃើញព័ត៌មាននេះដែរ គឹម លីហ្សា ខឹងដាច់ក្បាលកន្ទុយ រហូតដល់ថ្នាកសរសេរនៅលើទំព័ររបស់ខ្លួន ដែលមានសម្តីដើមទាំងស្រុង ថា”មុនទៅញាំការគេpostរូបក្នុងបន្ទប់មួយសិនចាំមើលអាឆ្កែមួយនិងវាយកទៅផ្សាយទៀតអត់” ។ ច្បាស់ណាស់ សម្តីដែលសរសេរលើ Wall Post ទំព័ររបស់នាង ដែលបង្ហោះកាលពីល្ងាចម្សិលមិញនេះ កំពុងតែបង្ហាញអាកប្បកិរិយា ខឹងក្រាវក្រោធ លើទំព័រ ក្នុងស្រុកមួយ ដែលបានយករូបភាពនាង ទៅចុះផ្សាយ នោះ។
ក្រោយការបង្ហោះប៉ុន្មាននាទី ក្រោយមក មានអ្នកគាំទ្ររបស់នាងជាច្រើន បានកាន់ជើងនាង ដោយប្រើពាក្យសម្តីមិនសមរម្យ ទៀតផង ។ ទន្ទឹមជាមួយនឹងគ្នានេះដែរក៏មាន អ្នកគាំទ្រ និងមិត្តភក្តិរបស់នាង ថា កាចម្លេះ ៕
មតិយោបល់