តើអ្នកចង់ក្លាយជាមនុស្សដែលគេចូលចិត្តច្រើនដែរ ឬទេ? មានអ្នកខ្លះនិយាយថាខ្ញុំចូលចិត្តអ្នកនេះដោយសារតែគេចិត្តល្អ ហើយខ្លះទៀតនិយាយថាខ្ញុំចូលចិត្តអ្នកនោះដោយសារតែគេពូកែបង្កើតភាពសប្បាយរីករាយ។ កាលដែលមនុស្សម្នាក់ៗយល់បែបនេះគឺបណ្តោលមកពីពួកគេមានចិត្តគំនិតខុសៗគ្នា តែសំខាន់នោះគឺមនុស្សសាមញ្ញដែលអ្នកណាៗក៏ចូលចិត្តដែរ។ ដូច្នេះ ហើយដើម្បី ក្លាយទៅមនុស្សម្នាក់ដែលគេចូលចិត្ត វាមិនពិបាកទេ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដែលអាចជួយឲ្យអ្នកសម្រេចដូចបំណង។
១. អាស្រ័យលើខ្លួនឯង
គ្មានអ្នកណាម្នាក់ចូលចិត្តមនុស្សដែលធ្វើល្អតែសំបកក្រៅនោះទេ! ចូរធ្វើខ្លួនរបស់អ្នកឲ្យសប្បាយ និងគួរឲ្យចាប់អារម្មណ៍ព្រោះគ្មាននណាម្នាក់ល្អឥតខ្ចោះទាំងនោះទេ ដូច្នេះមិនត្រូវខ្លាចក្នុងការបង្ហាញភាពក្លាហានចេញពីក្នុងខ្លួនរបស់អ្នកឡើយ។ ប្រសិនបើអ្នកនៅមានភាពស្ទាក់ស្ទើរចូរចងចាំថា គ្មាននណាម្នាក់ដែលអ្នកត្រូវខ្មាស់អៀននោះទេ។ ប្រសិនបើអ្នកធ្លាប់តែជាមនុស្សដែលគេមិនចូលចិត្តអ្នកអាចធ្វើការផ្លាស់ប្តូរពួកគេបាន ឧទាហរណ៍បើអ្នកធ្វើរឿងអ្វីមួយច្រើនជាងការនិយាយពិតជាប្រសើរ។
២. ជាមនុស្សប្រភេទណា
ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តរាប់អានមិត្តភក្តិច្រើន អ្នកត្រូវនៅឲ្យឆ្ងាយពីការនិយាយដើមគេប្រាប់មិត្តភក្តិនៅក្បែរខ្លួនឲ្យ សោះ។ បើអ្នកនៅតែនិយាយរអេចរអូចច្បាស់ជាមានលទ្ធផលមិនល្អទៅថ្ងៃក្រោយមិនខាន ជារួមត្រូវរក្សារចំណងមិត្តភាពរបស់អ្នកឲ្យបានល្អ។
៣.និយាយដូចមនុស្សធម្មតា
កុំនិយាយធ្វើសំឡេងដូចមនុស្សប្រុសមិនប្រុស ស្រីមិនស្រីនោះ គេនឹងយល់ច្រឡំថាអ្នកមនុស្សមិនគ្រប់លក្ខណៈ។ ចូរនិយាយសំឡេងធម្មតា ទោះបីជានិយាយជាមួយក្រុមគ្រួសាររបស់អ្នក ឬនិយាយជាមួយអ្នកដទៃក៏ដោយ។
៤. សប្បាយ
មានស្នាមញញឹមដ៏ស្រស់ស្អាត ត្រូវតែបញ្ចេញឱ្យបានច្រើន។ វាជាអារម្មណ៍ធម្មជាតិរបស់មនុស្សដែលត្រូវញញឹម និងជាមនុស្សពេញដោយក្ដីអំណរ ដូច្នេះមិនលាក់វានៅពេលដែលអ្នកកំពុងរីករាយជាមួយអ្វីមួយនោះឡើយ។
៥. មានទំនុកចិត្ត
នៅពេលដែលមានទំនុកចិត្តអ្នកអាចមានភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយមនុស្សជាច្រើនទៀត។ ប្រសិនបើមានមនុស្សថ្មីអង្គុយញ៉ាំអាហារជាមួយ អ្នកត្រូវណែនាំខ្លួនឲ្យគេស្គាល់។ អ្នកនិយាយសួរសុកទុក្ខ ឬនិយាយកំប្លែងលេងជាមួយគេបន្តិចបន្តួចដើម្បីឲ្យមានភាពស្និតស្នាល ហើយកុំខ្លាចគ្រាន់តែការនិយាយបែបនេះ៕
ចុចទីនេះមើលប្រភពដើមសហការជាមួយនឹងដំណឹង
មតិយោបល់