ទស្សនៈរបស់ប្រជាជនចិន បានឆ្ពោះទៅរកការរួមភេទ មុនអាពាហ៍ពិពាហ៍ បានផ្លាស់ស្ថិតក្នុងកម្រិតមួយយ៉ាងធំ បើធៀបជាមួយនឹងបញ្ហារួមភេទផ្សេងៗ ទៀតនោះ ដែលកំពុងដើរសំដៅទៅរកលោក ខាងលិចរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ។
តាមការស្ទង់មតិភាគច្រើនលើគូស្នេហ៍ បានឆ្លុះបង្ហាញឲ្យដឹងថា មាន ជាង ៧០ ភាគរយនៃគូស្នេហ៍បានរួមភេទ មុនពេលរៀបការ ។របាយការណ៍ស្តីពី សុខភាព ជីវិត ផ្លូវភេទ ប្រជាជនចិន ដែលបានចេញផ្សាយ រួមគ្នា កាលពីពេលថ្មីៗនេះ របស់ មន្ទីរពិសោធចិន និង ទស្សនាវដ្តីចន Insight បានបង្ហាញឲ្យដឹងថា អត្រាស្ត្រីរួមភេទ មុនរៀបការ មានច្រើនជាងបុរស ។
នៅក្នុងឆ្នាំ ១៩៨៩ មានតែ ១៥ ភាគរយ តែប៉ុណ្ណោះដែលប្រជាជនចិនបានរួមភេទ មុនពេលរៀបការ ហើយស្ថិតនៅក្នុងចំណោមពួកគេជាទំនាក់ទំនងស្ថិតនៅក្នុងក្តីស្រលាញ់។
នៅឆ្នាំ ១៩៩៤ មាន ៤០ ភាគរយ ដែលសិច មុនពេលរៀបការ ។
នៅឆ្នាំ ២០០៤ ចំនួន មនុស្ស ជាង ៤០ ភាគរយបាននិយាយថា ពួកគេយល់ នឹងបានព្រមព្រៀងរួមរស់នៅជាមួយនឹងគ្នា លក្ខណៈប្តីប្រពន្ធមុនរៀបការ ។
ឆ្នាំ ២០០៩ មានមនុស្សជាង ១៦៤ លាននាក់ ដែលសុទ្ធ សឹងជាមនុស្សក្មេងៗ ដោយមិនបានរៀបការ ក្នុងនោះពូកគេមានអាយុ ចាប់ពី ១៥ ដល់ ២៤ ឆ្នាំ ដែលបើកចំហរការសិច ក្នុងនោះមានពីរភាគបី ដែលទទួលយកឥរិយាបទ និងមិនមានអារម្មណ៍ខ្លាំងចំពោះវា ។
នៅ ឆ្នាំ ២០១២ អត្រារួមភេទ មុនរៀបការ បានកើនឡើងដល់ ៧០ ភាគរយទូទាំងប្រទេសចិន ដែលបានរួមភេទមុនពេលអាពាហ៍ពីពាហ៍ ។បើទោះបីជាអត្រាកម្រិតរួមភេទ មុនប្រណីបានកើនឡើង តាមអ្នកជំនាញដែលធ្វើការអង្កេត បានឲ្យដឹងថា ពួកគេមិនដែលទទួលបានការអប់រំផ្លូវភេទ ណាមួយឡើយ ខណៈដែលទំនាក់ទំនងគ្នានោះ បើកន្លងមកធ្លាប់បានសិក្សាអំពីបញ្ហាជំងឺអេដស៍នៅក្នុងសាលាក៏ដោយ តែវាមិនមែនជារឿងល្អនោះទេ ខណៈទ្រីស្តី មិនស្របនឹងការអនុវត្តន៍នោះ៕
មតិយោបល់