កំពង់ធំៈ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែ ព្រះសង្ឃ២អង្គស្តាយពូជសង្រ្គាម បានបើកឆាកប្រគួត ដោយអាវុធយ៉ាងស្រៀវស្រើប កាប់ចាក់គ្នាគ្មានត្រាប្រណី បំភ្លេចធម៌អារ មួយឡែកយកចាញ់ឈ្នះ ទីបំផុតសមត្ថកិច្ចបានក្របួច ព្រះសង្ឃមួយអង្គដាក់ខ្នោះតាមច្បាប់ព្រហ្មទណ្ទ រីឯមួយអង្គទៀតមានអាការៈធ្ងន់ធ្ងរចំកណ្តាលផ្ទៃមុខ ត្រូវបានសាច់ញាតិ ដឹកទៅមន្ទីរពេទ្យសង្រ្គោះបន្ទន់។
ហេតុការនេះបានកើតឡើង នៅថ្ងៃទី៦ខែ វិច្ឆិកា ឆ្នាំវេលាម៉ោង១១ និង៣០នាទីព្រឹក នៅវត្តចំណាក់ ស្ថិតនៅក្នុងភូមិចំណាក់ ឃុំចំណាក្រោម ស្រុកស្ទោងខេត្តកំពង់ធំ ដោយមានករណីហិង្សាបង្កដោយព្រះសង្ឃនាម រិន វុធទី ព្រះជន្ម ១៨ព្រះវស្សា ដែលបានមកគង់វត្តចំណាក់ មានទីលំនៅៗភូមិក្រោមផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានយកកាំបិតព្រាកាប់ទោះលើព្រះសង្ឃនាម ឌុច សុហេង ព្រះជន្ម១៧ ព្រះវស្សាបានគង់ក្នុងវត្តកើតហេតុដូចគ្នា មានទៅលំនៅៗភូមិសានគរ(ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បណ្ដាលឲ្យរងរបួសជាទម្ងន់។
លោក វរៈសេនីយ៍ត្រី វ៉ន សុភ័ណ អធិការង នៃអធិការដ្ឋាននគរបាលស្រុកស្ទោង បានឲ្យដឹងថា ក្រោយពីកើតហេតុ លោកបានទទួលសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ថាមានករណីអំពើហិង្សាដោយចេតនា ដោយព្រះសង្ឃ២អង្គ មានទំនាស់ទាស់ទែងគ្នា រហូតឈានដល់ការកាប់ចាក់គ្នា ទើបមានការឯកភាពពីលោក យ៉ង សំ អធិការនគរបាលស្រុក ស្ទោង ឲ្យដឹកនាំកម្លាំងចុះឃាត់ខ្លួនជនសង្ស័យ មកកាន់អធិការដើម្បីធ្វើកំណត់ហេតុ និងកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើ ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់។
ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង បានឲ្យដឹងថា ដោយសារមានការយកចិត្តទុកដាក់ ពីសំណាក់កងកម្លាំងសមត្ថកិច្ច នៃអធិការស្រុកស្ទោង បានធ្វើឲ្យបទល្មើសផ្សេៗ និងសកម្មភាព ចោរលួច ចោរប្លន់ នៅក្នុងស្រុកស្ទោងមានការថយចុះ គួរឲ្យកត់សម្គាល់ ប្រជាពលរដ្ឋគាំទ្រយ៉ាងពេញទំហឹងនូវការអនុវត្តច្បាប់ ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្តិភាពទាំង៩ចំនុច៕
មតិយោបល់