ព័ត៌មានជាតិ

ធ្លាយព័ត៌មានថា iPhone សហការ​ជាមួយនឹង​ NSA លួច​យកទិន្នន័យ​អ្នកប្រើប្រាស់​

វា​ជារឿង​មួយដ៏គួរ​ឲ្យខ្លាចបំផុត ដែលអង្គការសង្គមស៊ី​វិល​របស់អាមេរិក ​ដែល​អាច​ ប្រើកម្មវិធីបញ្ជាពីចម្ងាយ ដំណើរ​ការ​​លើម៉ាស៊ីនទូរស័ព្ទដៃរបស់យើងកំពុងតែប្រើនោះ ។​

តាមរបាយការណ៍ដែលបានបែកធ្លាយ កម្មវីធីចារកម្ម ដែលមាន​ឈ្មោះថា DROPOUT JEEP ដែលបានចាប់ផ្តើម​ប្រតិបត្តិការ​លើករណីនេះកាលពីខែ តុលា ឆ្នាំ ២០០៨ កន្លងមក​ ។​ ឯកសារទាំងនោះបានបង្ហាញ​ឲ្យដឹងពីអង្គការសង្គមស៊ីវិលរបស់អាមេរិក ដែល​បង្កប់​នូវ​ឧបករណ៍ថ្មីដែលគេហៅថាប្រភេទ មេរោគ ឬ Spyware ​ដោយដំណើរការ​លើម៉ាស៊ីនទូរស័ព្ទដៃ​ដែលយើងកំពុងប្រើ ​ដោយចូលលួច​យកទិន្នន័យនឹងសកម្មភាព​ដែលយើងកំពុងតែធ្វើ​។​ព័ត៌មាននេះដែរកំពុងតែ​ធ្វើ​ឲ្យ​អ្នកប្រើបា្រស់ទូរស័ព្ទ​ដៃមានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​។​

ទោះបីជាយ៉ាងណា​ខាង​ទស្សនាវដ្តី Spiegel របស់អាល្លឺម៉ង់ ​បាន​ចុះផ្សាយ​ឲ្យដឹងថា ខាងអង្គការសង្គមស៊ីវិលរបស់អាមេរិក ដែលហៅកាត់ថា NSA នឹង​ធ្វើការ​បញ្ចូលទិន្នន័យពិសេសរបស់ពួកគេ ​ជាមួយនឹង ខាង Apple មុននឹង​​ធ្វើការ​ចេញលក់ ​ទៅកាន់​អតិថិជន​។​
ដោយឡែកមុននេះ លោក Edward Snowden បានបង្ហាញថា ខាង​ក្រុមហ៊ុន Apple អាច​នឹងត្រូវ​ធ្វើកិច្ចការសម្ងាត់ជាមួយនឹង អង្គការសង្គមស៊ីវិល ឬ​ទីភ្នាក់ងារជាតិ​សន្តិសុខរបស់អាមេរិក ដែលហៅកាត់ថា NSA នោះ ដោយរាល់ផលិតផលរបស់ Apple នឹង​​ឆ្លងកាត់​​ពី NSA មុន មុននឹងបញ្ចេញ​លក់ ។​

ប្រសិនបើ ខាង Apple ​ពិតជាជួយដល់​រដ្ឋាភិបាលអាមេរិកនោះ ​ជាក់ណាស់ ​​ខាង Apple កំពុងតែ​ធ្វើ​ឲ្យអតិថិជនរបស់ខ្លួនរត់ចោល ​អាចនឹងបោះ iPhone ចូលទៅ​ក្នុងទឹកក៏បានដែរ ហើយក៏ជាចំណុច​ដែល​អាចធ្វើ​ឲ្យក្រុមហ៊ុនមួយនេះក្ស័យធន់ផងដែរ​៕​
NSA

NSA1

មតិយោបល់