សៀមរាបៈកម្លាំងអាវុធហត្ថ នៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ ក្នុងភូមិខ្នារ សង្កាត់ ជ្រាវ ក្រុងសៀមរាប បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់ ករណីឆបោក លុយពលរដ្ឋអស់ជាង២០ម៉ីនដុល្លារ ដោយឲ្យពួកគាត់ ដាក់ប្រាក់បញ្ញើ មានអត្រាការប្រាក់ខ្ពស់ រួចហើយមិនសងប្រាក់ប្រជាពលរដ្ឋវិញ។
មន្ត្រីអាវុធហត្ថខេត្ត បានឲ្យដឹងថា៖ ការឃាត់ខ្លួនជន សង្ស័យចំនួន៣នាក់ ពាក់ព័ន្ធនឹងករណី ក្រុមហ៊ុនវើលឡាយខូអ៊ិលធីឌី. ឬក្រុមហ៊ុនវីវ័នវើល៍ ដែលមានការសង្ស័យ ឆបោកប្រាក់ពីប្រជាពលរដ្ឋឲ្យដាក់ប្រាក់បញ្ញើ ដោយអត្រាការប្រាក់ខ្ពស់ ហើយមិនទាន់សងប្រាក់ ប្រជាពលរដ្ឋវិញ ទើបពលរដ្ឋដាក់ពាក្យប្តឹងតែម្តង។
មន្ត្រីដដែលបន្តថា៖ឈ្មោះ ម៉ូវ សំណាង.ភេទប្រុស អាយុ៣១ឆ្នាំមុខងារ អនុប្រធានក្រុមហ៊ុនស្នាក់នៅ បណ្តោះអាសន្នក្នុងក្រុមហ៊ុនស្ថិតនៅ ភូមិខ្នារសង្កាត់ជ្រាវ.ក្រុងសៀមរាប ខេត្តសៀមរាប ស្រុកកំនើតភូមិត្រពាំងស្មាច់ ឃុំក្បាត្រាចស្រុកក្រគរ ខេត្តពោធិសាត់។
២.ឈ្មោះលាន.សារ៉ាត់.ភេទប្រុសអាយុ៤១ឆ្នាំ មុខងារលេខា របស់ក្រុមហ៊ុនស្នាក់បណ្តោះអាសន្ន ភូមិចុងកៅស៊ូសង្កាត់ ស្លក្រាមក្រុងសៀមរាប ខេត្តសៀមរាប ស្រុកកំនើតភូមិជីអោក ឃុំបារាយស្រុកបារាយ ខេត្តកំពង់ធំ។ ៣.ឈ្មោះឡាញ់.សុខា.ភេទប្រុសអាយុ ៣១ឆ្នាំ មុខងារ ជំនួយការក្រុមហ៊ុន ស្នាក់នៅក្នុងក្រុមហ៊ុនភូមិខ្នារ. សង្កាត់ជ្រាវ. ក្រុងខេត្តសៀមរាប។ ស្រុកកំនើតភូមិពពេច.ឃុំចុងដូង.ស្រុកបារាយ ខេត្តកំពង់ធំ។ មន្ត្រីអាវុធហត្ថបន្ថែមថា៖ វត្ថុតាងដែលដកហូត រួមមាន៖កុំព្យូទ័រលេបថប ចំនួន៤គ្រឿង_ម៉ាស៊ីនព្រិនចំនួន៣គ្រឿង
ទូរស័ព្ទដៃចំនួន៣គ្រឿង .ក្រូណូដាក់ឯកសារចំនួន៧ឯកសារ ដែលពាក់ព័ន្ធ នឹងក្រុមហ៊ុនមួយចំនួនទៀត។
សមត្ថកិច្ចបានឲ្យដឹងថា យោងតាមពាក្សជនរងគ្រោះ ១ឈ្មោះលេង ឡាត់.ភេទប្រុសអាយុ ៤៦ឆ្នាំទីលំនៅ បច្ចប្បន្នភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ បានបញ្ជូនជនសង្ស័យ នឹងវត្ថុតាងទៅ សាលាដំបូង ខេត្តសៀមរាប ដើម្បីចាត់ការតាមនិតិវិធី៕
មតិយោបល់