ព័ត៌មានជាតិ

បិសាចក្រហម​ធើ​ស៊ីមាន់ខ្នាយមាស​កើតទេយប់នេះ ខណៈខ្វះ​កីឡាករ Wayne Rooney

អង់គ្លេស​៖ក្លិប​បិសាចក្រហម អាចនឹងមិនមាន​​កីឡាករ​​ខ្សែប្រយុទ្ធពីរដួង សារ​ជាថ្មីម្តងទៀត ​សម្រាប់​បំបាក់ភ្ញៀវ មាន់ខ្នាយមាស ​Tottenham សម្រាបឆ្នាំថ្មីនេះ នេះបើយោងតាម ​ការបង្ហើប​ឲ្យដឹងរបស់ David Moyes ។​

Robin van Persie យ៉ាងហោច​ណាស់ ត្រូវបញ្ឈប់ការប្រកួត រហូតដល់ទៅ ៥ ប្រកួត ​ខណៈដែល​មានបញ្ហា​របួស ទន្ទឹមជាមួយនឹងគ្នានេះដែរ កីឡាករ Wayne Rooney អវត្តមាន​នៅក្រៅទឹកដី ​ក្នុងការបំបាក់ ចាបលឿង Norwich ​កាលពីឆ្នាំចាស់ ​ដោយសារតែបញ្ហា​ក្រលៀន​។​
លោក David Moyes បាននិយាយប្រាប់ដល់អ្នកសារព័ត៌មាន ​មុនការប្រកួត​របស់ខ្លួន ដែលធ្វើឡើងនៅថ្ងៃទី ២ ពោលគឺរាត្រី​រំលង​អធ្រាត្រ​យប់នេះ ​វេលាម៉ោង ០០ និង ៣០ នាទី ថា យើងកំពុងតែរងចាំ​កីឡាករ Wayne Rooney ខណៈដែល កីឡាករ Robin van Persie នៅមិនទាន់ជាសះពីជំងឺស្រួលបួល នឹងស្ថិតនៅក្រោមការវាយតម្លៃនៅឡើយ​។​

បើទោះបីជា​កីឡាករ Danny Welbeck កំពុងស្ថិតនៅ​​ក្នុងតំណែង​របស់ Van Persie ដោយស្វែងរកគ្រាប់បាល់រហូតដល់ទៅ ៤ គ្រាប់ ​ក្នុងជំនួប ៥ ប្រកួតកន្លងមកនេះ តែ​អ្នកចាត់ការទូទៅរូបនេះ នៅតែចង់ដឹងដំណឹងល្អពី កីឡាករទាំងពីរឆាប់ៗ​។​

មុន​នេះដែរ លោក David Moyes ក៏បានផ្សារភ្ជាប់​ជាមួយនឹង​កីឡាករអតិតក្លិបរបស់ខ្លួន ឈ្មោះ Ross Barkley និង Leighton Baines ប៉ុន្តែគាត់បានបង្ហើប​ឲ្យដឹងថា រងចាំ​ដល់ពេល​ទីផ្សារ​បើកសិន​។​គាត់បានបន្ថែមទៀតថា ពេលនេះយើងកំពុងសំឡឹង​មើល​ក្នុងការទិញកីឡាករថែម​ដែរ​។​

ដោយឡែកសម្រាប់ការប្រកួត​រាត្រីនេះដែរ ដែលជាការប្រកួតលើកទី ២០ តើ​បិសាចក្រហម ដែលមានលេខរៀង ទី ៦ អាចបំបាក់​មាន់ខ្នាយមាសដែលមានលេខរៀងទី ៧ ដែរទេ? បញ្ជាក់ផងដែរថា ការប្រកួតកន្លងមក ​ក្នុងចំណោម ១៩ បិសាចក្រហម មានពិន្ទុស្មើ ជាមួយនឹង មាន់ខ្នាយមាស នោះគឺ ៣៤ ពិន្ទុ ខណៈដែលកាំភ្លើងធំ មាន ៤២ ពិន្ទុ ស្ថិតនៅលំដាប់កំពូលតារាង​៕​
wayne-rooney-man-united-david-moyes_3055744

មតិយោបល់