ព័ត៌មានជាតិ

ឧបករណ៍​បក​ប្រែ​ភាសា​ឆ្កែ ​នឹង​ត្រូវ​ដាក់​លក់​នៅ​ក្នុង​ខែ​មេសា​

ក្រុមអ្នកវិទ្យាសាស្ត្របានខិតខំស្រាវជ្រាវ​រក​វិធី​សាស្ត្រ​ក្នុង​ការ​ទំនាក់​ទំនង​រវាង​សត្វ និង​មនុស្ស​ ដោយ​អាច​​ឲ្យ​​មនុស្ស​យល់​នូវ​ការ​គិត​របស់​សត្វ។​

dog-pets-thoughts-english.si

ថ្មីៗនេះ មានការរកឃើញមួយរបស់ប្រទេសស៊ុយអ៊ែត ដែលមានឈ្មោះថា “​No More Woof” ​អាច​បក​ប្រែ​ភាសា​ និង​ការ​គិត​របស់​សត្វ​ឆ្កែ។ ឧបករណ៍​​នេះ​នឹង​ត្រូវ​បំពាក់​ទៅ​លើ​ក្បាល​របស់​សត្វ​ឆ្កែ​ដើម្បី​ចាប់​យក​​សញ្ញា EEG​ (ការគិតរបស់សត្វ)​ រួ​ចក៏បកប្រែ​ទៅ​ជា​ភាសា​អង់គ្លេស។

ឧបករណ៍នេះនឹងត្រូវដាក់លក់ជាផ្លូវការនៅក្នុងខែមេសា ឆ្នាំ ២០១៤ ក្នុងតម្លៃ ៦០០ដុល្លារអាមេរិក ដោយក្នុងនោះ វាក៏មានជាភាសាអេស្ប៉ាញ បារាំង និងចិនផងដែរ៕

មតិយោបល់