បណ្ដាញសង្គម Facebook ត្រូវបានអ្នកប្រើប្រាស់ប្ដឹងពីបទត្រួតពិនិត្យទៅលើសារ និងព័ត៌មានផ្ទាល់ខ្លួន ដោយមិនមានការអនុញ្ញាតពីម្ចាស់ដើម។ នេះបើយោងតាមសំដីរបស់អ្នកមួយចំនួនបានរាយការណ៍ប្រាប់សារព័ត៌មាន Bloomberg។

ប្រភពដដែលបានបញ្ជាក់ថា នៅពេលដែលអ្នកប្រើប្រាស់ផ្ញើសារ ឬបង្ហោះព័ត៌មាននៅលើ Wall ឬនៅលើ Facebook Page នោះ ក្រុមហ៊ុន Facebook តែងតែធ្វើការត្រួតពិនិត្យ ហើយបើសិនជាមានភ្ជាប់មកនូវ Link ទៀតនោះ ក្រុមហ៊ុនកាត់តែធ្វើការពិនិត្យកាន់តែខ្លាំង ពោលគឺពិនិត្យយ៉ាងអស់ចិត្តទើបបង្ហាញវាទៅកាន់ Friends ឬ Fan Page។
មូលហេតុដែលក្រុមហ៊ុន Facebook ធ្វើបែបនេះត្រូវបានគេដឹងថា ក្រុមហ៊ុនចង់ឲ្យអ្នកដែលប្រើប្រាស់បណ្ដាញ Facebook ក្នុងការចែករំលែកនូវព័ត៌មានផ្សេង ទិញការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ Facebook (ដែលគេហៅថា Promote)។
បើតាមការឲ្យដឹងមិនមែនមានតែអ្នកប្រើប្រាស់មួយចំនួននេះនោះទេ គឺមានមនុស្សជាច្រើនបានជួបនូវបញ្ហាដូចខាងលើ ដូច្នេះហើយទើបពួកគេសំណូមពរឲ្យ Facebook ឈប់ត្រួតពិនិត្យទៅលើព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេតទៅទៀត៕
មតិយោបល់