ព័ត៌មានជាតិ

មន្ទីរពេទ្យកាល់ម៉ែតបើកវគ្គបណ្តុះបណ្តាល នៃការសង្គ្រោះបន្ទាន់

(ភ្នំពេញ)៖ដើម្បីធានាបាននូវសមត្ថភាពអ្នកបច្ចេកទេសវេជ្ជសាស្រ្តកម្ពុជាក្នុងការផ្តល់នូវគុណភាពនៃសេវារួមបញ្ជូលនៃការថែទាំវេជ្ជសាស្រ្តសង្រ្គោះបន្ទាន់និងពង្រឹងចំណេះដឹងក៏ដូចជាជំនាញក្នុងការគ្រប់គ្រងលក្ខខ័ណ្ណសង្រ្គោះបន្ទាន់ទាន់ពេលវេលានិងដើរទាន់ការវិវឌ្ឍន៏នៃវិស័យសុខាភិបាលនាពេលបញ្ចុប្បន្នមន្ទីរពេទ្យកាល់ម៉ែត បានសហការជាមួយមូលនិធិអន្តរជាតិសង្ហបុរី និងមន្ទីរពេទ្យSinghealth សង្ហបុរី នាសៀលថៃ្ង ទី៣១ ខែ មីនាឆ្នាំ២០១៦ នេះ។
វគ្គបណ្តុះបណ្តាលជំនាញបន្ថែមស្តីអំពីមូលដ្ឋានគ្រឹះនៃការសង្គ្រោះជីវិតជាបន្ទាន់ និងមូលដ្ឋានគ្រឹះព្យាបាលដោយចលនា ក្នុងផ្នែកសង្រ្គោះបន្ទាន់ប្រពោធកម្មដល់គ្រូពេទ្យគិលានុបដ្ឋា.យិការមកពីស្ថានប័នសុខាភិបាលចំនួន៥នៅរាជធានីភ្នំពេញ 

មានដូចជា មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក សកលវិទ្យាល័យវេជ្ជសាស្រ្តនិងវិទ្យាសស្រ្តសុខាភិបាល មន្ទីរពេទ្យព្រះកុសមៈនិងមន្ទីរពេទ្យកាល់ម៉ែត ។

  លោក Reginald Weeនាយកផ្នែកចាយប្រចាំមូលនិធិអន្តរជាតិសង្ហបុរី បានមានប្រសាសថា បណ្តុះបណ្តាលដែលនេះ មានគោលបំណងលើកតម្កើងការផ្លាស់ប្តូវប្បធម៏ទៅវិញទៅមកនៃជំនាញវិជ្ជៈសាស្ត្រ ដើម្បីលើកកម្ពស់ស្តង់ដានៃការថែទាំផ្នែកសង្រ្គោះបន្ទាន់នៅប្រទេសកម្ពុជា។លោកបានបន្តទៀតថា មន្ទីរពេទ្យរដ្ឋនៅកម្ពុជាដូចជាមន្ទីរពេទ្យកាល់ម៉ែតជាដើមធ្លាប់ទទួលបានច្រើនករណីនៃជំងឺគាំងបេះដូង ដាច់សសៃឈាមខួរក្បាល និងការបះទង្គិចក្បាលចូលសម្រាកផ្នែកសង្គ្រោះបន្ទាន់និងផ្នែកប្រពោធនកម្ម។យើងទទួលស្គាល់ថា ការពុះពាររបស់កម្ពុជាគឺនៅខ្វះខាតការបណ្តុះបណ្តាលឲ្យមានលក្ខណៈគ្រប់គ្រាន់លើអ្នកបច្ចេកទេសថែទាំសង្គ្រោះបន្ទាន់ដើម្បីឆ្លើយតមទៅនិងករណីពេលមានករណីសង្រ្គោះបន្ទាន់សាំញាំ។
តាមរយៈសហប្រតិបត្តិការឆ្លងប្រទេសមួយនេះនិងនាំមកនូវជំនាញថែទាំសុខភាពរួមគ្នាពីប្រទេសទាំងពីរ ដើម្បីដោះស្រាយរាល់ការលំបាកតាមរយៈការបណ្តុះបណ្តាលចែករំលែកនូវចំណេះដឹងជំនាញ និងធនធាន។
លោក បន្ថែមទៀតថា មូលនិធិអន្តរជាតិសង្ហបុរី ក្នុងនោះមានក្រុមការងារស្ម័គ្រចិត្តអន្តរជាតិសង្ហបុរី រួមជាមួយមន្ទីរពេទ្យកាល់ម៉ែត និងអ្នកជំនាញមកពីមន្ទីរពេទ្យSinghealth សង្ហបុរី និងធ្វើការរួមគ្នា ដើម្បីពន្លឿងកំណើនអនុវត្តន៏វេជ្ជៈសាស្រ្តសង្គ្រោះបន្ទាន់ ដើម្បីឲ្យមានភាពងាយស្រួលផ្នែកទំនាក់ទំនងផ្នែកវិជ្ជៈសាស្រ្ត ក្នុងគោលបំណងផ្តល់ការថែទាំសម្រាប់ឆ្លើយតបទៅនិងចំនួននៃការកើនឡើងអ្នកជំងឺស្រួចស្រាវឬមានរបួសដែលទាមទានូវការយកចិត្តទុកដាក់ខ្ពស់ផ្នែកវេជ្ជៈសាស្រ្ត។

  

លោកសាស្រ្តាចារ្យ គង់សន្យា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានមានប្រសាសន៏ថា សមាហរណកម្មសេដ្ឋកិច្ចអាស៊ានគឺជាផ្នែកមួយនៃការវិវឌ្ឍន៏យ៉ាងស៊ីជម្រៅដែលធ្វើឲ្យការងារវេជ្ជៈសាស្រ្តយើងត្រូវតែអាំងតេក្រេចូទៅក្នុងសហគមន៏អាស៊ានដែរ ដូច្នោះចាំបាច់កម្ពុជាយើងត្រូវវិវឌ្ឍន៏ឲ្យទាន់និងប្រទេសទាំងអស់នោះ។

តាមរយៈកិច្ចសហប្រតិបត្តិការការជួយពង្រឹងពីអ្នកជំនាញដែលមកពី Singhealth សង្ហបុរីនិងមូលនិធិអន្តរជាតិសង្ហបុរី ស្តីអំពីមូលដ្ឋានគ្រឹះនៃការសង្គ្រោះជីវិតជាបន្ទាន់ និងមូលដ្ឋានគ្រឹះព្យាបាលដោយចលនា ក្នុងផ្នែកសង្រ្គោះបន្ទាន់ប្រពោធកម្មដល់គ្រូពេទ្យគិលានុបដ្ឋា.យិការនេះ និងលើកកម្ពស់ចំនេះដឹងវិជ្ជាជីវៈ ស្តង់ដានៃការថែទាំផ្នែកសង្គ្រោះបន្ទាន់នៅកម្ពុជាកាន់តែធ្វើឲ្យប្រជាពលរដ្ឋមានភាពជឿងជាក់ និងជឿទុកចិត្តពេទ្យជំនាញនៅកម្ពុជា។ 
លោកអគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែតបន្ថែមទៀតថា វគ្គបណ្តុះបណ្តាលមួយនេះ ជាការផ្ទេនូវជំនាញវិជ្ជាជីវៈស្តីអំពីមូលដ្ឋានគ្រឹះនៃការសង្គ្រោះជីវិតជាបន្ទាន់ និងមូលដ្ឋានគ្រឹះព្យាបាលដោយចលនា ក្នុងផ្នែកសង្រ្គោះបន្ទាន់ប្រពោធនកម្មដល់គ្រូពេទ្យគិលានុបដ្ឋា.យិការ ដែលជាអ្នកមើថែអ្នកជំងឺ ដោយផ្ទាល់ ដូច្នោះត្រូវក្រេបជញ្ជក់ត្រងត្រាប់យកចំណេះដឹងទាំងអស់នេះទាំងអនុវត្តនៅតាមមន្ទីរពេទ្យរបស់ខ្លួន និងចែករំលែកបន្តដល់ពេទ្យជំនាន់ក្រោយ ដើម្បីអភិវឌ្ឍន៏វិស័យសុខាភិបាលនៅកម្ពុជាឲ្យកាន់តែប្រសើរ និងផ្តល់ទំនុកចិត្តភាពជឿជាក់ដល់ប្រជាជនកម្ពុជា៕

   
    
 

មតិយោបល់