ក្រុមបាល់ទាត់ Bacelona បានក្លាយជាក្លិបមួយ ដែលមានមនុស្សចុចគាំទ្ររហូតដល់ទៅ ៥០ លាននាក់ លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នេះបើយោងតាមទំព័រ ហ្វេសប៊ុកម្ចាស់ជើងឯកក្លិបអេស្ប៉ាញមួយនេះ និងប្រភពព័ត៌មានដែលចុះផ្សាយកាលពីថ្ងៃ ព្រហស្បតិ៍ កន្លងទៅនេះ។
ទំព័រហ្វេសប៊ុករបស់ក្លិបបាល់ទាត់ក្រុមអេស្ប៉ាញ Bacelona ត្រូវបានគេដឹងថា ផ្តល់ឲ្យនូវវិដេអូឃ្លិប និង រូបថត ដោយអ្នកដែលចុច Like ច្រើនជាងគេមកពី ឥណ្ឌូនេស៊ី មានចំនួន ៤,៧៣ លាននាក់ មិចស៊ីកូ ៣,៥ លាន នាក់ ប្រេស៊ីល ២,៥ លាននាក់ សហរដ្ឋអាមេរិក ២,១ លាននាក់ និង តួគី មានចំនួន ១,៧៥ លាននាក់ នេះបើយោងតាមសារព័ត៌មានក្លិបចុះផ្សាយនោះ។ នេះជាលើកដំបូងហើយ ដែលក្លិបមួយនេះ មានអ្នកចុច Like ដោយកើនឡើងរហូតដល់ទៅ ៥០ លាននាក់ ដោយក្លាយជាក្លិបដែលមានប្រជាប្រិយភាពបំផុតលើពិភពលោក។
ខាងក្លិប Bacelona បាននិយាយថា ទំព័រហ្វេសប៊ុក គឺស្ថិតនៅតាមពីក្រោយ ជាមួយនឹងទំព័រជាច្រើន ជាពិសេសតារាល្បីរបស់ពិភពលោក ក្នុងនោះ Rihanna មានដល់ទៅ ៨២ លាននាក់ និង តារាចម្រៀង រ៉េប Eminem ចំនួន ៨០ លាននាក់ ដែលចុចចូលចិត្តនោះ ខណៈដែល តារាចម្រៀងប៉ុបរបស់អេស្ប៉ាញ នាង diva Shakira ដែលជាមិត្តស្រីរបស់ Gerard Pique អ្នកលេងលើដឹកដៃអេស្ប៉ាញមានចំនួន ៧៧ លាននាក់។
ដោយឡែកសម្រាប់ Real Madrid ស្ថិតនៅមិនឆ្ងាយ ពីក្លិប Bacelona នោះទេ គឺ មានចំនួន ៤៦,៧ លាននាក់ ចុចគាំទ្រ ខណៈដែលអ្នកលេងក្លិបនេះ មានអ្នកចុច គាំទ្ររហូតដល់ទៅ ៦៩ លាននាក់ និង Lionel Messi របស់ Bacelona បានត្រឹមតែ ៥២ លាននាក់តែប៉ុណ្ណោះ៕
មតិយោបល់