ព័ត៌មានជាតិ

លួចគេបានគ្រាន់ ម្ចាស់គេទាន់វាយស្ទើរក្ស័យ ទើបប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យលួចកាច់.កម៉ូតូម្នាក់ អស់លក្ខណ៍ត្រូវម្ចាស់គេទាន់ស្រែកឲ្យប្រជាពលរដ្ឋជួយ​ចាប់បានវាយ​សល់​ដង្ហើម​ចង្រិត ខណៈពេលកំពុងធ្វើសកម្មភាពកាច់.កម៉ូតូម៉ាកសង់កូរ៉េរបស់បុរសអ្នករត់ម៉ូតូឌុប ដែលចត់ចោរ​ជញ្ចើម​ផ្លូវនៅ​កន្លែង​កើត​ហេតុ។​

ហេតុការណ៍នេះ កើតឡើង​កាលពីវេលាម៉ោង​៣និង២០នាទីយប់ថ្ងៃទី​១៤ ខែ​មិថុនា​ ឆ្នាំ​២០១៦​ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្រោមស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។​

តាមប្រភពព័ត៌មាន​បានឲ្យដឹងថា មុន​ពេលកើតហេតុ​គេឃើញ​ជនសង្ស័យ​ដើរតាមបណ្ដោយផ្លូវ​ជាតិ​លេខ៥​ តែម្នាក់ឯង​ ខណៈមកដល់ចំណុចកើតហេតុ​ក៏ប្រទះឃើញម៉ូតូម៉ាកសង់កូរ៉េរបស់បុរសអ្នករត់ម៉ូតូឌុប ដែលចតចោរជញ្ចើមផ្លូវ​ ក៏ធ្វើសកម្មភាព​ តែត្រូវប្រជាពលរដ្ឋប្រទះឃើញក៏ស្រែក បង្កភាពភ្ញាក់​ផ្អើលនាំគ្នាមកចាប់វាយរហូតសល់ដង្ហើមចង្រិត​ រួចប្រគល់ឲ្យសមត្ថកិច្ច។

ក្រោយពេលកើតហេតុ​សមត្ថកិច្ច​មកដល់ចំណុចកើតហេតុ​ ដោយឃើញ​ជនសង្ស័យ​រងរបួសធ្ងន់​ពេក​ ក៏ហៅរថយន្ដសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ​ រងចាំ​ដល់ជនសង្ស័យ​ដឹងខ្លួន​ ទើបធ្វើ​ការ​សាកសួរ​ ដើម្បី​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​៕

មតិយោបល់