ព្យុះព្រិលដែលបានចាប់ផ្តើមវាយប្រហារទៅដល់តំបន់ភាគឧត្តរនិងភាគកណ្តាលនៃតំបន់ភាគខាងលិចនៃសហរដ្ឋអាមេរិកបានធ្វើឲ្យប្រជាជនអាមេរិកដែលនៅក្នុងរដ្ឋប្រមាណជា 22 រដ្ឋនិងប្រហែលជាជាង 100 លាននាក់ត្រូវបានរងផលប៉ះពាល់។
ខ្យល់ខ្លាំងរួមជាមួយនឹងព្រិលបានធ្វើឲ្យសីតុណ្ហភាពនៅតំបន់ខ្លះបានធ្លាក់ចុះដល់ 20 អង្សាក្រោមសូន្យហើយជើងយន្តហោះប្រមាណ 2,000 ជើងត្រូវបានបញ្ជាឲ្យធ្វើការផ្អាកជាបណ្តោះអាសន្ន។នៅមិនទាន់មានរបាយការណ៍ណាមួយស្តីពីការបាត់បង់ជីវិតនិងរងគ្រោះដោយសារព្យុះព្រិលទឹកកកមួយនេះទេ៕

មតិយោបល់