ព័ត៌មានជាតិ

ប៉ូលិស San Francisco រឹតបន្តឹង​សន្តិសុខ​នៅ​ស្ថាន​កុងស៊ុល​ចិន​

​ទីក្រុង​វ៉ា​ស៊ិន​តោន ៖​សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​នេះ​ថា​ប៉ូលិស​ប្រចាំ​រដ្ឋ San Francisco បាន​ចាប់ផ្តើម​ឡើង​វិញ​នូវ​ការ​រឹតបន្តឹង​សន្តិសុខ​នៅ​ឯ​ស្ថាន​កុងស៊ុល​ចិន​ប្រចាំ​នៅក្នុង​រដ្ឋ​នេះ​នៅ​ពីក្រោយ​ការវាយប្រហារ​ដោយ​អគ្គិ​ស​ភ័យ​កាលពី​ថ្ងៃ​ពុធ​មួយ​ហើយ​បាន​ធ្វើឲ្យ​មាន​ការខូចខាត​មួយចំនួ​ន​។​

​បន្ថែមទៀត​ថា​ដោយ​ស្ថិត​នៅក្នុង​កំឡុងពេល​នៃ​ការស៊ើបអង្កេត​នៅឡើយ​ប៉ូលិស​នឹង​នៅ​ប្រចាំការ​សន្តិសុខ 24 ម៉ោង​នៅ​ស្ថាន​កុងស៊ុល​ចិន​ហើយ​អ្នកតំណាង​មួយ​រូប​របស់​អាមេរិក​បាន​បដិសេធ​ក្នុង​ការផ្តល់​ព័ត៌មាន​បន្ថែម​ដោយ​គ្រាន់តែ​និយាយថា​ពួក​យើង​កំពុងតែ​ពិចារណា​ថា​តើ​ចំនួន​ដើម្បី​ការពារ​សន្តិសុខ​គ្រប់គ្រាន់​ឬ​យ៉ាងណា​។​

​គួរបញ្ជាក់​ថា​ការប្រកាស​របស់​សហរដ្ឋអាមេរិក​ក្នុងការ​រឹតបន្តឹងស​ន្តិ​សុខ​នៅ​កុងស៊ុល​ចិន​នេះ​គឺ​នៅ​ក្រោយ​តែ​មួយ​ថ្ងៃ​នៃ​ការ​ជម្រុញ​ឲ្យ​អាមេរិក​ធ្វើការ​វាស់វែង​និង​ស្វែងរក​ការពិត​នៃ​មូលហេតុ​ដែល​បង្ក​ឲ្យមាន​អសន្តិសុខ​កើតឡើង​ចំ​ពោះ​កុងស៊ុល​ចិន​មួយ​នេះ​ពី​សំណាក់​ប្រទេស​ចិន​៕​
consulatefirepic

មតិយោបល់