Asa Griggs Candler កើតក្នុងឆ្នាំ១៨៥១ ក្នុងភូមិ Rica ក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិច។ Asa Griggs Candler កើតក្នុងត្រកូលកសិករក្រីក្រមួយ ។ ដោយសារមានបដិវត្តន៍ ឧស្សាហកម្ម ទើប Asa Griggs Candler ត្រូវបង្ខំចិត្តធ្វើចំណាកស្រុកទៅស្វែងរកការងារនៅទីក្រុងដោយបាតដៃទទេ ដូចជាអ្នកដ៏ទៃទៀតដែរ ។
ក្នុងឆ្នាំ ១៨៧៣ Asa Griggs Candler មានអាយុ ២២ឆ្នាំ គាត់គ្មានមុខរបរអ្វីច្បាស់លាស់នោះទេ ហើយថែមទាំងគ្មានដើមទុនសម្រាប់រកស៊ីទៀត តែគាត់បានព្យាយាម ប្រកបរបរលក់ដូរអីវ៉ានតិចទួច ដើម្បីចិញ្ចឹមជីវិត។ ដោយសារតែភាពឧស្សាហ៍ព្យាយាម និងភាពរហ័សរហួនរបស់ គាត់បានជួយឲ្យមុខរបររបស់គាត់មានការរីកចម្រើនបន្តិចម្តងៗ។ គាត់បើកហាងលក់គ្រឿងសំអាង បន្ទាប់មកគាត់បានពង្រីកទៅជាហាងលក់ ថ្នាំពេទ្យ និងវត្ថុធាតុគីមីដែលប្រើប្រាស់ប្រចាំថ្ងៃវិញ។ គាត់មិនត្រឹមតែលក់រាយនោះទេ គាត់បានចាប់ផ្តើមលក់ដុំសម្រាប់ចែកចាយទៅតំបន់ដាចស្រយាលមួយចំនួនផងដែរ។ពេលនោះហើយដែលគំនិតជំនួយរបស់គាត់ចាប់ផ្តើមមានការរីកចម្រើន។
https://i1272.photobucket.com/albums/y389/domneng/300px-Asa_-Coca-Cola_zps723dd66e.jpg
ជាបណ្តើរៗ Asa Griggs Candler ក៏បានស្គាល់គ្នាជាមួយ ឧសថការី ម្នាក់មានឈ្មោះថា Pemberton ពេលនោះ Asa Griggs Candler ក៏បានស្គាល់រសជាតិភេសជ្ជៈចំឡែកម្យ៉ាងដែល Pemberton បានបង្កើតឡើង ដែល Asa Griggs Candler ទទួលស្គាល់ថា ជាភេសជ្ជៈដែលមានរស់ជាតិឆ្ងាញ់ចំឡែក។ ពេលនោះដែល ការរកស៊ីលក់ដូររបស់ Pemberton ក៏កំពុងជួបការលំបាក ហេតុនេះហើយ Asa Griggs Candler បានយកឱកាសនោះ ធ្វើការចចារទិញយកផ្តាច់មុច រូបមន្តការលាយភេសជ្ជៈនោះពីលោក Pemberton។ ចំនួនលុយ ២៣០០ ដុល្លាអាមេរិក វាមិនច្រើនទេសម្រាប់ពេលបច្ចុប្បន្ន តែក្នុងឆ្នាំ១៨៩១ វាជាចំនួនមួយដែលច្រើនគួរសម។ ពេលនោះ Asa Griggs Candler បានប្រមែប្រមូលអស់ទ្រព្យសម្បត្តិរបស់គាត់ទាំងអស់ ដើម្បីទិញរូបមន្តក្នុងការលាយភេសជ្ជៈនោះ។
ចាប់ពីពេលនោះមក Asa Griggs Candler ចាប់ផ្តើមធ្វើជំនួញជាមួយភេសជ្ជៈមួយប្រភេទដែលគេមិនសូវដែលស្គាល់។ ដំបូងគេគិតថាវា គ្រាន់តែជាឧសថតែប៉ុណ្ណោះ តែដោយសារការព្យាយាម ផ្សព្វផ្សាយ និងយុទ្ធសាស្ត្រទីផ្សារដែលប្រកបដោយ ប្រសិទ្ធភាពបាន ធ្វើឲ្យប្រជាជនជាច្រើនក្នុងតំបន់ចាប់ផ្តើមមានចំណាប់អារម្មណ៍ជាមួយភេសជ្ជៈនេះ។ ភេសជ្ជៈនេះ ត្រូវបានគេស្គាល់ថា ជា Coca Cola ព្រោះវា ផ្សំឡើងដោយ រុក្ខជាតិ Coca ដែលមានដុះក្នុងតំបន់ភាគខាងត្បូងសហរដ្ឋអាមេរិច។ រុក្ខជាតិ នោះមានសារប្រយោជន៍សម្រាប់ការព្យាបាលជំងឺ ឈឺ ក្បាល និង Strees៕ ពីមួយថ្ងៃទៅមួយថ្ងៃ Coca Cola កាន់តែមានភាពពេញនិយមជាមួយប្រជាជនអាមេរិក និងបានរីកចេញរាលដាលពេញពិភពលោក ។ បច្ចុប្បន្ន Coca Cola កំពុងមានសកម្មភាពផលិត និងលក់ដូររបស់ខ្លួននៅក្នុងប្រទេសជាង ២០០ លើពិភពលោក៕
មតិយោបល់