ព័ត៌មានជាតិ

តួ​ក​គី​ដោះលែង YouTube ខណៈកន្លងមក​​ធ្វើ​ឲ្យ Google ឈឺចាប់​យ៉ាងខ្លាំង​

​ចាប់តាំងពី​ឆ្នាំ ២០០៧ មកដល់ពេលនេះ គេហទំព័រ YouTube ត្រូវ​បាន​រដ្ឋាភិបាល​នៃ​ប្រទេស​តួ​ក​កី​បិទ​ចំនួន ៣​ដង ដែល​ធ្វើឲ្យ Google ឈឺចាប់​យ៉ាងខ្លាំង​។​
​កាលពី​ខែ​មេសា ឆ្នាំ ២០១៤ កន្លងទៅនេះ រដ្ឋាភិបាន​នៃ​ប្រទេសតួក​គី​បានបិទ YouTube បន្ទាប់​ពី​បែកធ្លាយ​នូវ​ឯកសារ​សំឡេង​មន្ត្រី​ជាប់​ខ្ពស់​តួ​ក​គី​ពិភាក្សា​គ្នា​ជាមួយនឹង​ក្រុម​ចារកម្ម​ក្នុង​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នៅ​ស៊ី​រី​។​

​នៅ​ថ្ងៃ​ទី​០៣​ខែមិថុនា ឆ្នាំ ២០១៤ កន្លងទៅនេះ តុលាការ​ជាន់ខ្ពស់​តួ​ក​គី​បាន​អនុញ្ញាតឲ្យ​ប្រើប្រាស់​នូវ​បណ្ដាញ​គេហទំព័រ​វីដេអូ​មួយ​នេះ​វិញ ដោយ​បាន​បញ្ជាក់ថា បិទ​នេះ​វា​បាន​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ​។​
​ក្រោយ​ពី​តុលាការ​បាន​ចេញ​សេចក្ដីប្រកាស​ភ្លាម អ្នកប្រើប្រាស់ YouTube នៅក្នុង​ប្រទេស​តួ​ក​គី​បាន​និយាយថា វា​ដំណើរការ​ឡើងវិញ ដូច​ធម្មតា​ហើយ ហើយ​ពួកគេ​សាទរ​ចំពោះ​ចំណាត់ការ​របស់​តុលាការ​៕​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/Youtube-unbaned-in-Turkey_zps0437c4b4.png

មតិយោបល់