ព័ត៌មានសិល្បៈ និងកម្សាន្ត

Justin Bieber និង នាង Selena Gomez បង្ហាញរូបភាព​ផ្អែមល្អែម​បញ្ជាក់ត្រូវ​រ៉ូវគ្នា​វិញ​

២ ថ្ងៃកន្លងមកនេះ ​តារាចម្រៀង Justin Bieber និង នាង Selena Gomez បាន​ធ្វើឲ្យ អ្នកគាំទ្ររបស់ខ្លួន និងបណ្តាសារព័ត៌មានភ្ញាក់ផ្អើល ​យ៉ាងខ្លាំង ​ខណៈដែលពួកគេ​បានបង្ហាញ​វត្តមាន​នៅលើផ្លូវរួម​គ្នា​នៅ Calabasa ក្នុងរដ្ឋ​កាលីហ្វ័រញ៉ា ដែលជាតំបន់របស់ Justin Bieber រស់នៅ​។​​នេះ​ជាលើកដំបូងហើយ សម្រាប់ប៉ុន្មាន​​ខែ ដែលគេឃើញនៅជាមួយនឹងគ្នា ​ដោយថ្មីៗនេះដែរ​ស្រាប់តែពួកគេ​បានបង្ហោះរូបភាព​រួមគ្នា ​នៅលើ Instagram ។​

នៅក្នុងរូបថត ​ដែលមានពន្លឺ​ស្រអាប់ តារាចម្រៀង Selena Gomez បាន​អោប​តារាចម្រៀង​ Justin Bieber ពីក្រោយ ។ ម្ចាស់បទចម្រៀង Come & Get It បាន​បិទភ្នែក​ជាមួយនឹង​​ស្នាមញញឹម ដែល​ទាំងនេះ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​កាន់តែភ្ញាក់ផ្អើល ។​
នៅលើ Instagram អ្នកគាំទ្រ​ជាច្រើន បាន​​បញ្ចេញមតិថា ថា យើងពិតជា​សប្បាយ​រីករាយ ​ខ្លាំងណាស់ ​ជាមួយនឹងពួកអ្នក ជាក់អ្នក​ស្នេហា​​តំបូង ​វា​មិនស្លាប់នោះទេ​៕​
Justin

មតិយោបល់