ព័ត៌មានជាតិ

អតីត​បវរកញ្ញា​អាមេរិក​បើកចំហរ​​រឿងវះកាត់

មាន​តារាៗ​​ជាច្រើន ​ដែល​តែងតែ​ធ្វើការវះកាត់ ប៉ុន្តែ​មិនដូច្នោះទាំងអស់នោះទេ អតីត​តារាម៉ូដែល របស់សហរដ្ឋអាមេរិក នាង Shanna Moakler ។ នៅក្នុងវគ្គចុងក្រោយ នៃការបង្ហាញវត្តមានលើឆាក​នាង​ Shanna បាន​ធ្វើការបើកចំហរូបភាព ដែលនាង​​ធ្លាប់បាន​ធ្វើការវះកាត់នោះ​។​

នាង Shanna អាយុ ៣៨ ឆ្នាំ ​នឹង​ជាអតីតបវរកញ្ញា អាមេរិក ​ក្នុងឆ្នាំ ១៩៥៥ នាងបាននិយាយថា នាង​បាន​ធ្វើការវះកាត់ តេលិកាប្រូតេអ៊ីន ពោះ ដៃ ​និងចង្កា ហើយក៏បាន​ធ្វើការផ្សព្វផ្សាយចំពោះការវះកាត់នោះ ថា​ពិតជាមានលក្ខណៈស្រស់ស្អាតខុសពីធម្មតាមែន។​ ក្រោយពីវះកាត់ រូបរាងរបស់នាង សិចស៊ី ដោយ​ដើមទ្រូង ត្រូ​វខ្នាត ដែលបុរស​ចង់បាន ​ប៉ុន្តែ​មិនអាចមើលខ្លួន​ឯងដែលសម្បូរ​ជាតិខ្លាញ់ ​បន្ទាប់ពីឆ្លងទន្លេនោះទេ ដូច្នេះ​ខ្ញុំក៏សម្រេចចិត្ត​ ​វះកាត់ ដោយ​ការវះកាត់នេះ​សាមញ្ញជាទីបំផុត ត្រឹមតែរយៈពីរថ្ងៃខ្លួន​អាចក្រោក​ទៅធ្វើការ​ជាធម្មតាវិញ។​​ក្រោយ​ពីវះកាត់នោះ ខ្ញុំមាន​អារម្មណ៍ថា ការស្លៀកពាក់​កាន់តែ​សិចស៊ី ​ជាពិសេសក្នុងស្ថានភាពឈុតប៊ីគីនី​។​នាងបានបន្តថាការវះកាត់នេះ ​ចំនាយថវិកាចំនួន ៦ ពាន់ដុល្លារ ។​

ម្ចាស់ពានបវរកញ្ញា ​ឆ្នាំ ១៩៩៥ រូបនេះធ្លាប់បានរៀបការ​ ២ ដង ​ក្នុងនោះមាន​​អ្នកលេងស្គរ Travis Barker និង​អ្នកប្រដាល់ Osca de la Hoya ដោយប្ចុច្បប្ននាង​ជាពិធីការិនី​ក្នុងស្ថានីយ៍ទូរទស្សន៍​៕​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/surgery3_zpsde6abc89.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/surgery1_zps0820668d.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/surgery4_zps26235c6b.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/surgery7_zps8ed4956e.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/surgery2_zpsb2483f4d.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/surgery5_zps1d355b7c.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/surgery6_zps01ef1071.jpg

មតិយោបល់