ក្រុមហ៊ុនផលិតរថយន្ត Lamborghini បានបង្ហាញ និងចាប់ផ្ដើមចេញលក់រថយន្តម៉ូដែល Gallardo Squadra Corse តម្លៃ ២៦០.០០០ដុល្លារអាមេរិក។

Lamborghini Gallardo Squadra Corse ជារថយន្តស៊េរីទំនើប ដែលផលិតឡើងសម្រាប់អ្នកដែលនិយមលេងម៉ូដរថយន្ត និងសម្រាប់មហាសេដ្ឋី ព្រោះថា ក្រុមហ៊ុនបានផលិតវាឡើងត្រឹមតែ ៥០គ្រឿងប៉ុណ្ណោះ។ នៅក្នុងនោះ មាន ១៨គ្រឿងនឹងត្រូវដាក់លក់នៅក្នុងអាមេរិកខាងជើង ចំណែក ១៥គ្រឿងទៀតមានលក់នៅក្នុងទីផ្សារសហរដ្ឋអាមេរិក រីឯទីផ្សារកាណាដា ក៏មានលក់ ៣គ្រឿងផងដែរ ក្រៅពីនេះមានលក់នៅលើទីផ្សារមួយចំនួនផ្សេងទៀត៕
មតិយោបល់