បុរសម្នាក់ត្រូវបានជាប់គុករយៈពេល ១៨ ឆ្នាំពីបទចាប់រំលលោភសេពសន្ថវៈលើក្មេងស្រីអាយុ ៧ ឆ្នាំដែលត្រូវជាកូនរបស់គូស្នេហ៍។ បើយោងតាមគេហទំព័របរទេសនានាដែលចុះផ្សាយនៅថ្ងៃទី ៤ ខែមរកា ឆ្នាំ ២០១៤ បានឲ្យដឹងថា តុលាការនៅក្នុងនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានចោទប្រកាន់បុរសម្នាក់ឈ្មោះ Nazurul អាយុ ៣១ ឆ្នាំលើករណីចាប់រំលោភអនិតិជន។ ប៉ូលិសបាននិយាយថាលោក Nazurul ជាអតីតគូស្នេហ៍របស់ជនរងគ្រោះដែលមានភាពស្និតស្នាលនិងគ្នាបំផុត។ ហេតុការណ៍នេះបានបែកធ្លាយក្រោយពេលជនរងគ្រោះទៅប្រាប់ម្តាយរបស់ខ្លួនអំពីចរិកដ៏ថោកទាបរបស់លោក Nazurul ដែលបានចាប់រំលោភនាង ជាច្រើនដងគឺចាប់ពីថ្ងៃទី ១៦ ខែ កញ្ញាឆ្នាំ ២០១៣ មក ដែលគាត់មករស់នៅជាមួយ។ ទីបំផុត Nazurul ត្រូវបានកាត់ទោសឲ្យជាប់គុក ១៨ ឆ្នាំសម្រាប់សកម្មភាពអសីលធម៌របស់គាត់៕
មតិយោបល់