ព័ត៌មានជាតិ

រំសាយ​ភាព​តានតឹង​ដោយ​វិធី​ងាយៗ​

​អ្នក​ប្រហែលជា​ធ្លាប់​ជួប​អា​ការៈតានតឹង មិនដឹង​ជា​ត្រូវធ្វើ​ដូច​ម្ដេច​ទើបរ​សាយ​នូវ​ការតានតឹង​ទាំងនោះ​។ នៅពេលនេះ ដំណឹង សូម​បង្ហាញ​នូវ​គន្លឹះ ក៏ដូចជា​វិធីសាស្ត្រ​មួយចំនួន​ដើម្បី​បំបាត់​ភាព​តានតឹង​។​

 

ខាងក្រោម​នេះ​គឺជា​ចំណុច​មួយចំនួន​ដែល​អ្នក​អាច​យក​ទៅ​អនុវត្តន៍ ហើយ​វា​មាន​ប្រសិទ្ធភាព​៖

១. និយាយ​វា​ចេញមក​៖ នៅ​ពេល​អ្នក​ជួប​រឿង​ព្រួយចិត្ត អ្នក​គួរ​និយាយ​ពិភាក្សា​ជាមួយ​នរណាម្នាក់​ដែល​អ្នក​ជឿទុកចិត្ត ដើម្បី​ឲ្យ​ធូរទ្រូង​។​

២. រត់គេច​មួយរយៈ ៖ ពេល​ជួប​បញ្ហា​ពិបាកចិត្ត អ្នក​គួរ​គេច​មួយរយៈ ទៅធ្វើ​សកម្មភាព​ណាមួយ​ផ្សេង​ដូចជា​លេង​កីឡា​ជាដើម​។​

៣. គិត និង​ធ្វើ​អ្វីៗ​ប្រកប​ដោយ​ហេតុផល​

៤. ធ្វើ​អំពើ​ល្អ ជួយ​អ្នក​ដទៃ​៖ ប្រសិនបើ​អ្នក​គិតតែ​ពី​ព្រួយចិត្ត​នឹង​ខ្លួនឯង​ឥតឈប់ឈរ ចូរ​សាកល្បង​ធ្វើ​អំពើ​ល្អ​អ្វី​ម្យ៉ាង​ជួយ​ដល់​អ្នកដទៃ​។ ធ្វើបែបនេះ នឹង​ជួយ​ដក​ទុក្ខព្រួយ ចេញពី​ក្នុង​ខ្លួន​អ្នក ក៏​ដូចជា​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ ថា​ខ្លួន​បាន​ធ្វើ​អ្វី​ម្យ៉ាង​ដែល​មាន​តម្លៃ​។​

៥. ដោះស្រាយ​បញ្ហា​ម្តង​មួយៗ​៖ សម្រាប់​អ្នក​ដែល​កំពុង​ជួប​ភាព​តានតឹង កិច្ចការ​សាមញ្ញៗ​ក៏​មើលទៅ​ហាក់ដូចជា​លំបាក​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ចូរ​យក​កិច្ចការ​សំខាន់ៗ​មក​ធ្វើ​មុនគេ​។ នៅពេល​ដែល​អ្នក​អាច​បញ្ចប់​បាន​ពីរ ឬ​បី​ហើយ អ្នក​នឹង​អាច​បញ្ចប់​កិច្ចការ​ផ្សេងទៀត​ដែល​នៅសល់​បាន​ដោយ​ងាយ​។​

៦. កុំ​តឹងតែង​ចំ​ពោះ​ខ្លួនឯង​ពេក ៖ មនុស្ស​មួយចំនួន​ដាក់​សំពាធ​ខ្លាំង​លើ​ខ្លួនឯង ហើយ​តែង​ស្តីបន្ទោស​ចំពោះ​ខ្លួនឯង​ដែល​មិនទាន់​សម្រេច​បាន​ជោគជ័យ​តាម ការរំពឹង​ទុក​។​

៧. រៀន​អភ័យទោស​

៨. សំរាក​លំហែកាយ​៖ ការ​កម្សាន្យ​មាន​ប្រយោជន៍​ទាំង​រាងកាយ និង​ស្មារតី​។​

ប្រសិទ្ធភាព​គឺ​អាស្រ័យ​ទៅលើ​រូបអ្នក​ផ្ទាល់​…!

 

មតិយោបល់