មណ្ឌលគិរីៈ លោកអធិការរងស្រុកកែវ សីមា បានប្រាប់Post Newsថា ករណីអគ្គិភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកធ្វើការអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទី យប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិអូររាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើនេះ មានឈ្មោះ កៅ ចន្នី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិកើតហេតុខាងលើ ។ក្នុងនោះដែរ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា មូលហេតុនៃការឆេះនេះ គឺបណ្តាលមកពីកូនរបស់ម្ចាស់ផ្ទះខាងលើ បានកាច់ចង្ក្រាន្តហ្គាស ស្របពេលដែលឪពុកកំពុងចាក់សាំងចូលដប ក៏បណ្តាលឲ្យឆាបឆេះខូចខាតអស់ទាំងស្រុង ភ្លាមៗត្រូវបានរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកែវសីមា បានមកជួយអន្តរាគមន៍ផងដែរ ចំណែកម្ចាស់ផ្ទះរងរបួសរលាកចង្កេះ ចំណែកសម្ភារៈដែលឆាបឆេះនេះ គិតជាទឹកប្រាក់អស់ចំនួន៣លានរៀល៕












មតិយោបល់