ព័ត៌មានជាតិ

ក្រុមហ៊ុន Beoing បំបែក​កំណត់ត្រា​ទទួល​ការ​កម្ម៉​ង់​ទិញ​និង​លក់​ច្រើន​បំផុត​នា​ឆ្នាំ 2013

​ក្រុមហ៊ុន​ផលិត​យន្តហោះ Boeing ដ៏​ធំ​របស់​ពិភពលោក​បាន​បំបែក​កំណត់ត្រា​ថ្មី​ក្នុង​លោក​ដែល​លក់​និង​ទទួល​កម្ម៉​ង់​ទិញ​ច្រើន​បំផុត​ជាប់​គ្នា​ពីរ​ឆ្នាំ​។​ក្រុមហ៊ុន Boeing បាន​ទទួល​ការ​កម្ម៉​ង់​ទិញ​ដែល​មិនទាន់​បាន​ធ្វើដ​ល់​ទៅ 5080 ហើយ​បាន​លក់​ចេញ​ប្រមាណ 648 គ្រឿង​កាលពី​ឆ្នាំទៅ​។​

​បើ​ប្រៀបធៀប​ជាមួយ​ដៃគូ​ប្រកួតប្រជែង​ក្រុមហ៊ុន Airbus វិញ​ខ្លួន​ហាក់ដូចជា​មាន​តួរ​លេខ​ឈ្នះ​ដាច់​នៅពេល​ដែល​ក្រុមហ៊ុន Airbus នឹង​បញ្ចេញ​លទ្ធផល​របស់​ខ្លួន​នៅ​ថ្ងៃ​ទី 13 ខែ​មករា​នេះ​ហើយ​គេ​ជឿជាក់​ថា​មាន 620 គ្រឿង​ដែល​ក្រុមហ៊ុន​នេះ​បាន​លក់​គឺ​នៅ​តិចជាង Boeing ដល់​ទៅ​ជិត 30 គ្រឿង​។​

​ក្រុមហ៊ុន Boeing បានបញ្ជាក់​ថា​គ្រប់​ប្រភេទ​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ខ្លួន​ដែល​បាន​លក់​ដាច់​សុទ្ធតែ​បាន​បំបែក​កំណត់ត្រា​ទាំងអស់​ដូចជា​ប្រភេទ Boeing 737 ដែល​លក់បាន 440 គ្រឿង​ប្រភេទ Long-haul 777 បាន 98 គ្រឿង​និង​ប្រភេទ Boeing 787 Dreamliners លក់បាន 65 គ្រឿង​៕​
_72111426_164053801

មតិយោបល់