ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បុរសម្នាក់ត្រូវបានចាប់ខ្លួនពីបទជួញដូរគ្រឿងញៀនខុសច្បាប់

បាត់ដំបង:លោកវរ:សេនីយ៏ត្រីស៊ាន សុណាល់ នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ម៉ៅ សុខឿន អាយុ៣៣ឆ្នាំ មានទីលំនៅភូមិអង្គ សង្កាត់អូរចារ ក្រុងបាត់ដំបងត្រូវបានចាប់ខ្លួនក្នុងបទល្មើសជាក់ស្តែង ក្នុងករណីជួញដូរគ្រឿងញៀនខុសច្បាប់។

លោកបន្តថា ក្រោយពីកម្លាំងជំនាញទទួលនូវព័ត៌មានសម្ងាត់ និងច្បាស់ការបានចុះប្រតិបត្តិការល្បាតតាមប្រមាញ់ភ្លាមៗតែម្តង កាលពីវេលាម៉ោង១២និង៣០នាទី យប់ថ្ងៃទី២២មេសាឈានចូលថ្ងៃទី២៣មេសាកន្លងមកនេះ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងរឹបអូសបានវត្ថុតាងថ្នាំញៀនមេតំហ្វេតាមីន (ice) ចំនួន១ថង់ ទម្ងន់៣,៣៨ក្រាម, ដបជក់ថ្នាំញៀន១, បំពង់ជក់កញ្ឆា១, ដែកកេះ៥, ជ្រុញកញ្រាំកញ្ឆា១, កាំភ្លើងច្នៃបាញ់គ្រាប់កង់១, កាំបិតកៃវែង១, ទូរស័ព្ទដៃ១ និងកាបូបដាក់លុយ១, នៅទីតាំងភូមិសង្កាត់ គេរស់នៅខាងលើតែម្តង។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានជួញដូរគ្រឿងញៀនពិតប្រាកដមែន ប៉ុន្តែភាគច្រើនខ្លួនទិញយកមកប្រើប្រាស់ខ្លួនឯងជាមួយ នឹងមិត្តភ័ក្ត្រ ហើយការប្រើប្រាស់ និងជួញដូរនេះច្រើនឆ្នាំមកហើយ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងថ្នាំញៀន ត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូន ខ្លួនទៅតុលាការដើម្បីចាត់ការតាមនិតិវិធី៕

photo_2016-04-24_07-23-09 photo_2016-04-24_07-23-17 photo_2016-04-24_07-23-26

មតិយោបល់