ព័ត៌មានជាតិ

ពាក្យ​ទាំង ១០ ដែល​ត្រូវបាន​គេ​ស្វែងរក​ច្រើន​ជាង​គេ​នៅលើ Google

​ថ្មីៗ​នេះ ក្រុមហ៊ុន Google បាន​បង្ហាញ​នូវ Keyword ទាំង​១០ ដែល​មាន​អ្នកស្វែងរក​ច្រើន​ជាង​គេ​នៅលើ Google Search សម្រាប់​រយៈពេល ១២​ខែ​ក្នុង​ឆ្នាំ ២០១៤​។ តើ​លោក​អ្នក​អាច​ទាញ​បាន​ទេ​ថា ពាក្យ​ណា​មួយ​ដែល​មាន​ការស្វែងរក​ច្រើនជាងគេ​, world cup, iPhone ឬមួយ ALS Ice Bucket Challenge?
​ខាងក្រោម​នេះ​គឺជា keyword ទាំង ១០​ដែល​មាន​ការស្វែងរក​ច្រើន​ជាង​គេ​បំផុត​នៅលើ Google Search៖
១. លោក Robin Williams ៖ ជា​តារា​សម្ដែង និង​កំប្លែង​របស់​អាមេរិក ដែល​បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​១១​ខែ​សីហា ឆ្នាំ ២០១៤ កន្លងទៅនេះ​។​
២. World Cup៖ ត្រូវបាន​គេ​ស្វែងរក​ច្រើនជាងគេ​នៅក្នុង​រដូវ​កាល World Cup កាលពី​ថ្ងៃ​ទី​១២​ខែ​មិថុនា​ដល់​ថ្ងៃ​ទី​១៣​ខែកក្កដា ឆ្នាំ ២០១៤ នៅ​ប្រទេសប្រេ​ស៊ីល ដោយ​ប្រទេស​អាល្លឺម៉ង់​ជា​អ្នក​លើក​ពាន​។​
៣. Ebola ៖ ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​បាន​កើតឡើង​នៅ​តំបន់​អាហ្វ្រិក​ខាងលិក ដោយ​បាន​សម្លាប់​មនុស្ស​ប្រមាណ​ជា ៧.២៩២​នាក់​។​
៤. Malaysia Airlines ៖ គឺ​ផ្ដោត​សំខាន់​ទៅលើ​ការបាត់​ខ្លួន​នៃ​យន្តហោះ MH370 កាលពី​ថ្ងៃ​ទី​០៣​ខែ​មីនា ឆ្នាំ ២០១៤ ដោយ​មាន​មនុស្ស ២៣៩​នាក់ ហើយ​មកដល់ពេលនេះ នៅ​មិនទាន់មាន​ដំណឹង​អ្វី​ទាំងអស់​។​
៥. Flappy Bird ៖ ជា​ហ្គេម​មួយ​ដែល​បង្កើតឡើង​ដោយ​ជនជាតិ​វៀតណាម ដោយ​រក​ប្រាក់ចំណូល​បាន ៥​ពាន់​ដុល្លារ​អាមេរិក​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​ត្រូវបាន​លោក Dong Nguyen លុច​ចោល​ពី App Store និង Google Play ដោយ​មិន​ដឹង​មូលហេតុ​។​
៦. ALS Ice Bucket Challenge ៖ ជា​ល្បែង​ចាក់ទឹក​មួយ​ដ៏​ពេញនិយម​សម្រាប់​ខែកក្កដា និង​សីហា ដោយ​មនុស្ស​ភាគច្រើន​បាន​នាំ​គ្នា​ចូលរួម​លេង​ដើម្បី​ប្រមូល​ថវិកា សម្រាប់​មូលនិធិ​សម្បុរ​ធម៌​។​
៧. ISIS ៖ ជា​ឈ្មោះ​រដ្ឋ​អ៊ីស្លាម​ផ្ដាច់ខ្លួន​មួយ​នៅ​ប្រទេស​អ៊ីរ៉ាក់ និង​អារ៉ាប់ ដែល​កំពុង​ធ្វើឲ្យ​អាមេរិក និង​ប្រទេស​កាន់​សាស្ត្រ​អ៊ីស្លាម​មួយចំនួន​ឈឺក្បាល​។​
៨. Ferguson ៖ ជា​ឈ្មោះ​នៃ​ទីក្រុង​មួយ​នៅក្នុង​សហរដ្ឋអាមេរិក​។ ពាក្យ​នេះ​ត្រូវ​បាន​ស្វែងរក​ច្រើន ដោយសារតែ​មាន​ការផ្ទុះ​កំហឹង​ពី​សំណាក់​ប្រជាជន​ដែល​រស់នៅ​ក្នុង​រដ្ឋ Ferguson ពាក់ព័ន្ធ​នឹង​ប៉ូលិស​បាន​បាញ់សម្លាប់​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ឈ្នោះ Michael Brown ហើយ​ត្រូវ​តុលាកា​ដោះលែង​។​
៩. Frozen ៖ ជា​ភាពយន្ត​បែប​គំនូ​ជី​វច​ល និង 3D របស់​ក្រុមហ៊ុន Walt Disney ដែល​និយាយ​ពី​ព្រះ​នាង​ព្រិល និង​បាន​ធ្វើឲ្យ​ពិភពលោក​ស្ងោចសរសើរ​យ៉ាងខ្លាំង ជាពិសេស​គឹ​បទ​ចម្រៀង​នៅក្នុង​សាច់​រឿង​នេះ​តែម្តង​។​
១០. Ukraine ៖ គឺ​ត្រូវបាន​គេ​ស្វែងរក​ច្រើន​ដោយសារតែ​ជម្លោះ​នៅក្នុង​តំបន់ Crimean ជាមួយនឹង​ប្រទេស​រុស្ស៊ី​៕​
2014-12-18_154039

មតិយោបល់