ផ្ទុយពីគោលការណ៍នៃវិធីសម្រក់ទម្ងន់ផ្សេងទៀត គ្រូបង្រៀនជនជាតិអាមេរិកកាំងមួយរូបបានធ្វើឲ្យមនុស្សជាច្រើនមានភាពភ្ញាក់ផ្អើលជាមួយនឹងប្រសិទ្ធភាពនៃការសម្រក់ទម្ងន់របស់គាត់គួរឲ្យកត់សម្គាល់។ លោក John Cisna រស់នៅក្នុងទីក្រុង Ankney នៃរដ្ឋ Iowa សហរដ្ឋអាមេរិក ដែលជាគ្រូបង្រៀនផ្នែកវិទ្យាសាស្ត្រមួយរូប បានសាកល្បងធ្វើការសម្រក់ទម្ងន់ដោយខ្លួនរបស់គាត់ផ្ទាល់។ អាហាររូបត្ថម្ភ លោក Cisna បានប្រកាន់ខ្ជាប់នូវការបរិភាគអាហារ McDonald រយៈពេល ៩០ ថ្ងៃ ធ្វើឲ្យទម្ងន់របស់គាត់ស្រកចុះយ៉ាងឆាបរហ័ស។ ជាលទ្ធផល Cisna បានកាត់បន្ថយ ១៨ គឺឡូក្រាម ដោយបរិភាគអាហារបែបនេះ ៣ ពេលក្នុងមួយថ្ងៃ បើទោះបីជាគាត់នៅតែទៀងទាត់បរិភោគ អាហារដែលសម្បូរជាតិកាឡូរី និងជាតិខ្លាញ់ក៏ដោយ។ សាក្សីបានបញ្ជាក់ថានេះជាការពិត ហើយម្ចាស់ភោជនីយដ្ឋាន McDonald ជាកន្លែងដែលលោក Cisna រស់នៅបានផ្តល់នំ McDonald ចំនួន ២៧០ ដុំដល់គាត់ដោយឥតគិតថ្លៃទៀតផង៕

មតិយោបល់