ព័ត៌មានជាតិ

ZTE បង្ហាញ Projector កូនកាត់​

​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូនចិន ZTE បានប្រកាស​បង្ហាញ​ឧបករណ៍​កូនកាត់​មួយ​ដែល​មានឈ្មោះ​ថា Projector Hotspot ដែល​ប្រើប្រាស់​ប្រព័ន្ធ​ដំណើរការ Android​។ ឧបករណ៍​កូនកាត់​មួយ​នេះ​អាច​ប្រើ​ជា លក្ខណៈ LTE hotspot ដោយ​អាច​ផ្ដល់​នូវ​សេវា 4G ទៅឲ្យ Client ផ្សេង​គ្នា​បាន​រហូត​ដល់​ទៅ ៨​។​

Projector Hotspot អាច​បង្ហាញ​រូបភាព និង​វីដេអូ​បាន​រហូត​ដល់ ១២០​អ៊ីង ស្មើ​នឹង​ទំហំ ៣​ម៉ែត្រ​។ ក្នុង​នោះ​វា​មាន​រន្ធ HDMI, USB រន្ធ​ដោត​កាស សម្រាប់​ផ្ដល់​នូវ​ភាពងាយស្រួល​ក្នុង​ការភ្ជាប់​ជាមួយនឹង​ក​ឧបករណ៍​ផ្សេង​។​
​ឧបករណ៍​កូនកាត់​នេះ ប្រើប្រាស់​ប្រព័ន្ធ​ដំណើរការ Android 4.2 អេក្រង់​ទំហំ ៤​អ៊ីង ប្រភេទ Touch Screen ដែល​តាម​គម្រោង​ក្រុមហ៊ុន​នឹង​បង្ហាញ​វា​នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំនេះ​៕​
zte-projector-hotspot

មតិយោបល់