ព័ត៌មានជាតិ

បា​រ៉ាក់​អូបា​ម៉ា​៖​ពី​ក្មេង​ជនជាតិ​អាមេរិក​សញ្ជាតិ​អាហ្វ្រិក​ម្នាក់​ទៅ​ជា​កំពូល​មនុស្ស​ទី​មួយ​លើ​លោក​

Young Barry ជា​ឈ្មោះ​ដើម​របស់​ក្មេងប្រុស​ជនជាតិ​អាមេរិក​សញ្ជាតិ​អាហ្វ្រិក​ដ៏​ធម្មតា​ម្នាក់​ដែល​មាន​ម្តាយ​ជា​ជនជាតិ​អាមេរិក​ស្បែក​ស​និង​ឪពុក​ជនជាតិ​កេន​យ៉ា​ដែល​បាន​ទៅ​សិក្សា​រៀនសូត្រ​នៅ​អាមេរិក​និង​បាន​រៀបការ​នៅ​ទីនោះ​។ Young Barry ដែល​ក្រោយមក​ត្រូវបាន​ស្គាល់​ថា​ជា​ឈ្មោះ​ហៅ​ក្រៅ​របស់​លោក Barak Obama ដែល​យក​ឈ្មោះ​តាម​ត្រកូល​របស់​គ្រួសារ​ឪពុក​ដែល​មាន​ដើម​កំណើត​ជា​ជនជាតិ​អាហ្វ្រិក​កើត​នៅ​ឆ្នាំ 1961 ដែល​ក្រោយមក​នៅ​ពេល​ដែល​ឪពុក​របស់​លោក​បាន​ទទួល​សញ្ញាប័ត្រ​បណ្ឌិត​លោក​ក៏​បាន​លះបង់​គ្រួសារ​របស់​ខ្លួន​នៅ​អាមេរិក​ដើម្បី​ទៅ​ធ្វើការ​នៅ​ស្រុកកំណើត​វិញ​។ Barak Obama បាន​ផ្លាស់ប្តូរ​ទីលំនៅ​ទៅ​រស់នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ជាមួយនឹង​ឪពុក​ក្រោយ​របស់​លោក​ដែល​ជា​ជនជាតិ​ឥណ្ឌូនេស៊ី​។​

​រស់​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ប៉ុន្មាន​ឆ្នាំ​រហូត​ដល់​លោក​មាន​អាយុ​ប្រហែល 10 ឆ្នាំ​ម្តាយ​របស់​ខ្លួន​បាន​បញ្ជូន​លោក Obama មក​រស់នៅ​អាមេរិក​វិញ​ជាមួយ​នឹង​យាយ​តា​របស់ខ្លួន​នៅ​ហា​វ៉ៃ​ហើយ​នា​ឆ្នាំ 1972 ម្តាយ​របស់​លោក​ក៏​បាន​ផ្លាស់​មក​រស់នៅ​ជាមួយនឹង​លោក​វិញ​ក្រោយ​ការ​លែងលះ​ប្តីទី 2 របស់​អ្នកស្រី​ជាមួយ​ប្អូនស្រី​ម្នាក់ទៀត​។​អូ​បា​ម៉ា​មាន​ទំនាក់ទំនង​តិចតួច​ណាស់​ជាមួយ​ឪពុក​ដែល​បាន​ទៅ​រស់នៅ​ប្រទេសកេន​យ៉ា​វិញ​នោះ​។​

​ឪពុក​របស់​លោក​អូ​បា​ម៉ា​ធ្លាប់បាន​មក​លេង​លោក​នៅ​អាមេរិក​ម្តង​ដែល​វា​បាន​ធ្វើឲ្យ​កុមារា​អូបា​ម៉ា​យល់ច្រឡំ​ថា​ជា​ការចាប់ផ្តើម​រស់នៅ​ឡើងវិញ​នៃ​ការ​ជួបជុំ​គ្រួសារ​ហើយ​នៅពេលដែល​ឪពុក​លោក​បាន​ចាកចេញ​ជា​លើក​ចុងក្រោយ​អូ​បា​ម៉ា​បានទទួល​កាដូ 2 ពី​ឪពុក​របស់​លោក​គឺ​បាល់បោះ​មួ​យ​និង​ម៉ាស៊ីន​ចាក់​ឌី​ស​ចម្រៀង​មួយ​ផង​ដែរ​។​
​អូ​បា​ម៉ា​បានចាប់ផ្តើម​ជីវិត​យុវវ័យ​នៅ​វិទ្យាល័យ​ជា​ប្រធាន​ក្រុម​កីឡាករ​បាល់បោះ​ប៉ុន្តែ​វា​បាន​ធ្វើឲ្យ​លោក​មាន​ការ​មិនសូវ​ច្បាស់​ពី​លក្ខណៈសម្បត្តិ​របស់​ខ្លួន​ទៅ​នឹង​មិត្តភ័ក្តជន​ជាតិ​ស្បែក​ដទៃទៀត​។​វា​បាន​ធ្វើឲ្យ​លោក​ចាប់ផ្តើម​ចេះ​ជក់បារី​ផឹកស្រា​និង​ប្រើប្រាស់​សារធាតុ​ញៀន​ដូច​កូកាអ៊ីន​ផង​។​

​ទោះបីជា​យ៉ាងណាក្តី​វា​មិន​បាន​ធ្វើឲ្យ​ជីវិត​សិក្សា​របស់​លោក​ធ្លាក់​ទៅ​ក្នុង​ផ្លូវ​ដុនដាប​នោះឡើយ​ដោយសារ​តែ​នៅ​ឆ្នាំ 1979 លោក​ត្រូវ​បាន​សម្រេចចិត្ត​លា​ពី​គ្រួសារ​ទៅ​រស់នៅ​ក្នុង​ទីក្រុង Los Angeles ដើម្បី​បន្ត​ការសិក្សា​ថា្នក់​មហាវិទ្យាល័យ​។​ការសិក្សា​នៅ​ទីក្រុង Los Angeles មិនបាន​ធ្វើឲ្យ​គាត់​មានភាព​ចុះសម្រុង​ជាមួយ​មិត្តភ័ក្ត​ដែល​ជា​ជន​ជា​តិ​ស្បែក​ស​នោះ​ទេ​មិន​បាន​ប៉ុន្មាន​គាត់​ក៏​បាន​ផ្លាស់​មក​សិក្សា​នៅ​សាកលវិទ្យាល័យ​កូឡុំប៊ី Columbia University ក្នុង​ទីក្រុង​ញូវយ៉ក​ដែល​មាន​សហគមន៍​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​ច្រើន​វិញ​។​
​ការសិក្សា​នៅ​ទីក្រុង​ញូវយ៉ក​ធ្វើឲ្យ​គាត់​មានអារម្មណ៍​ងាយស្រួល​ហើយ​ការអភិវឌ្ឍ​ខ្លួន​របស់​គាត់​បាន​ចាប់​រីកចម្រើន​ខ្លាំង​បំផុត​ដោយ​គាត់​បាន​ផ្តាច់​នូវ​ការប្រើប្រាស់​ថ្នាំញៀន​ជាដើម​គាត់​បាន​ប្រើប្រាស់​ពេលវេលា​ជា​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ជាមួយនឹង​បណ្ណាល័យ​ហើយ​គាត់​ក្លាយជា​មនុស្ស​មិន​សូវ​ចូលចិត្ត​ដើរលេង​ច្រើន​ដូច​មុន​ទៀត​ទេ​។​

​អាជីព​ជា​អ្នក​នយោបាយ​របស់​លោក​អូ​បា​ម៉ា​បានចាប់ផ្តើម​ជោគជ័យ​នា​ឆ្នាំ 1992 នៅពេលដែល​លោក​បាន​ក្លាយ​ជា​មេធាវី​ការពារ​ក្តី​នៅ​ក្រុម​ការងារ​សិទ្ធិមនុស្ស​ហើយ​នៅ​ឆ្នាំ 1997 លោក​បាន​ជាប់ឆ្នោត​ក្លាយ​ជា​សមាជិក​សភា​តំណាង​ទីក្រុង Illinois រហូតដល់​ឆ្នាំ 2004 ប៉ុន្តែ​នៅក្នុង​ចន្លោះ​នេះ​នា​ឆ្នាំ 2000 លោក​បាន​ធ្លាប់​បរាជ័យ​នៅក្នុង​ការបោះឆ្នោត​ជ្រើស​ជា​តំណាង​ឲ្យ​សេត​វិមាន​។​ក្រោយមក​គាត់​បាន​ឈ្នះឆ្នោត​ក្នុងការ​ឈរឈ្មោះ​ជា​តំណាង​ឲ្យ​ទីក្រុង Illinois និង​ការ​ឈរឈ្មោះ​បោះឆ្នោត​ជាច្រើន​ទៀត​នៅ​មុនពេល​ដែល​លោក​ត្រូវបាន​បោះឆ្នោត​ជ្រើស​ជា​បេក្ខភាព​ប្រធានាធិបតី​នៃ​គណ​បបក្ស​ប្រជាធិបតេយ្យ​ក្នុង​ឆ្នាំ 2007 ។​នៅក្នុង​ឆ្នាំ 2008 ការបោះឆ្នោត​ជា​សកល​ជ្រើសរើស​តំណែង​ប្រធានាធិបតី​អាមេរិក​លោក​អូ​បា​ម៉ា​បាន​ទទួល​លទ្ធផល​ដ៏​ធំធេង​ដោយ​បាន​យក​ឈ្នះ​សម្លេងឆ្នោត​ទៅលើ​បក្ស​ប្រជែង​គណបក្ស​សាធារណរដ្ឋ​ដែល​មាន​លោក John McCain ជា​បេក្ខភាព​ឈរឈ្មោះ​។​នៅ​ថ្ងៃ​ទី 20 មករា​ឆ្នាំ 2009 លោក​អូ​បា​ម៉ា​ត្រូវបាន​ធ្វើការ​សច្ចាប្រណិធាន​ក្នុង​ធ្វើ​ពិធី​ចូលកាន់​តំណែង​នៅ​ពីក្រោយ​តែ 9 ខែ​ដែល​លោក​បាន​ទទួល​មេដាយ​សន្តិភាព​ពិភពលោក​ក្នុង​ឆ្នាំ 2009 ដដែល​នោះ​៕
​តើ​អ្នក​ទាំងអស់​គ្នា​យល់​យ៉ាងណា​ចំពោះ​រឿងរ៉ាវ​ប្រវត្តិ​របស់​មេ​ដឹកនាំ​ដ៏​កំពូល​មួយ​នេះ​?​ ៕
obama

មតិយោបល់