តូក្យូ៖ អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន Hitachi Ltd នឹងត្រូវដំឡើងតំណែងជាប្រធានក្រុមហ៊ុនចាប់ពីថ្ងៃទីឥ០១ខែមេសា ឆ្នាំ ២០១៤។ នេះបើយោងតាមការឲ្យដឹងពីក្រុមហ៊ុនផ្ទាល់ នៅថ្ងៃពុធម្សិលមិញ។
យោងតាមសារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងថា លោក Toshiaki Higashihara វ័យ ៥៨ឆ្នាំ នឹងត្រូវឡើងកាន់តំណែងជំនួសលោក Hiroaki Nakanishi វ័យ ៦៧ឆ្នាំដែលនឹងទៅកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ។
ក្រុមមួយនេះបាននិយាយថា ខ្លួនមានគម្រោង និងផែនការសម្រាប់យុទ្ធសាស្ត្រ ៥ឆ្នាំទៅមុន ហើយនៅប៉ុន្មានឆ្នាំខាងមុខទៀតទីផ្សាររបស់ខ្លួននឹងកើនឡើងខ្ពស់៕
មតិយោបល់