ព័ត៌មានជាតិ

បុរសវៀតណាមម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ ​ខណៈកំពុងលើកផ្ទះឲ្យផុតពីទឹក

ព្រៃវែងៈ បុរសវ័យចំណាស់ឈ្មោះ ឡាយ យាំងកាំង ភេទប្រុស អាយុ៥៥ឆ្នាំ ជាជនជាតិវៀតណាម មានមុខរបរចិញ្ចឹមត្រីម្នាក់ ត្រូវបានឆ្លងចរន្តអគ្គិសនីឆក់ស្លាប់កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ខណៈពេលកំពុងលើកផ្ទះកលកំណល់ជើងសសរផ្ទះឲ្យផុតពីទឹកទន្លេ ដែលកំពុងតែហក់ឡើងស្ថិតក្នុងភូមិ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

បើតាមសម្តីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា នៅពេលទឹកទន្លេកំពុងតែហក់ឡើងនោះក្រុមជនជាតិវៀតណាមមានមុខរបរចិញ្ចឹមត្រី និងនេសាទ បាននាំគ្នាលើកផ្ទះសម្បែងឲ្យផុតពីទឹកទន្លេ ដើម្បីឡើងមកលើគោកអស់ហើយ ដែលមានចម្ងាយពីទីតាំងចាស់១៥០ម៉ែត្រ តែដោយឡែកនៅសល់តែជនរងគ្រោះមិនព្រមលើកផ្ទះរបស់គាត់មកលើគោកទេគ្រាន់តែយកដុំថ្មកលជើងសរសផ្ទះឲ្យផុតពីទឹកតែប៉ុណ្ណោះចៃដន្យនៅពេលកលផ្ទះតែម្នាក់ឯងស្រាប់តែខ្សែភ្លើងដែលមានចរន្តអគ្គិសនីដាច់ខ្សែជ័រនៅខាងក្រៅប៉ះជាមួយដំបូលដែកស័ង្កសី ឆក់ស្លាប់តែម្តង ខណៈប្រពន្ធគាត់យកត្រីទៅលក់នៅផ្សារ។

ក្រោយកើតហេតុសាច់ញាតិបងប្អូនជនរងគ្រោះមិនអស់ចិត្តបានដឹកគាត់យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ពេលទៅដល់មន្ទីរពេទ្យ បន្ទាប់ពីក្រុមលោកគ្រូពេទ្យពិនិត្យបានបញ្ចាក់ថា គាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ ទើបដឹកសពជនរងគ្រោះយកមកធ្វើបុណ្យនៅក្នុងភូមិវិញតាមប្រពៃណីជនជាតិវៀតណាម៕

https://youtu.be/Buh8wF9AqUA

មតិយោបល់