ព័ត៌មានជាតិ

ហេតុផល​ដែល​នាំ​ឲ្យ​ស្ងាប​

នៅពេលដែល​មនុស្ស​អស់កម្លាំង និង​ងងុយដេក តែងតែ​មាន​អា​ការៈស្ងាប ប៉ុន្តែ​អ្នក​ទាំងនោះ​មិន​បានដឹងថា មូលហេតុ​អ្វី​បានជា​ស្ងាប​នោះទេ គ្រាន់​តែ​យល់​ថា ឲ្យតែ​នៅពេល​ស្ងាបគឺ​ងងុយដេ​ក តែ​នៅ​ពេល​នេះ ដំណឹង សូម​បញ្ហា​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​អ្នក​ស្ងាប​។​
yawning

យោង​តាម​ការស្រាវជ្រាវ​របស់​សាស្ត្រាចារ្យ​នៅ​សកលវិទ្យា​នៃ​ទីក្រុង​ឡុង​ដ៍​បានឲ្យដឹងថា នៅពេល​មនុស្ស​យើង​អស់កម្លាំង ឬ​ធុញទ្រាន់ ឈាម​រត់​ចូល​ទៅក្នុង​ខួរក្បាល​ក៏​យឺត​ទៅ​តាម​នោះ​ដែរ ធ្វើឲ្យ​បរិមាណ​អុកស៊ីសែន​ថយចុះ ចំណែកឯ​កាបូនឌីអុកស៊ីត​កើនឡើង ដែលជា​មូលហេតុ​ធ្វើឲ្យ​យើង​ងងុយដេក​។ ប្រព័ន្ធ​សសៃប្រសាទ​ខួរ​ក្បាលបញ្ជូនសារ​ឲ្យ​សាច់ដុំ​មាត់​ស្ងាប និង​លេប​យក​ខ្យល់​ចូល​។ ធ្វើ​ដូច្នេះ គឺ​ទាញ​យក​អុកស៊ីសែន​បន្ថែ​ម និង​ធ្វើឲ្យ​ខួរក្បាល​ដំណើរការ​សារជាថ្មី និង​បំបាត់​ភាព​ងងុល​ដេក​៕

មតិយោបល់