ខេត្តថ្មីមួយទៀតត្រូវបានបង្កើតឡើងក្រោមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ មានឈ្មោះថា ខេត្តត្បូងឃ្មុំ ដែលត្រូវបំបែកចេញពីខេត្តកំពង់ចាម។
យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៣ កន្លងទៅនេះ ដើម្បីបង្កើតខេត្តថ្មីមួយទៀត ដែលមានឈ្មោះជាផ្លូវការថា ខេត្តត្បូងឃ្មុំ ដោយកាត់យកក្រុងចំនួន ១ និងស្រុកចំនួន ៦ នៃខេត្តកំពង់ចាម។
ខេត្តថ្មីនេះ រួមមាន ក្រុងសួង ស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ ស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកពញាក្រែក និងស្រុកមេមត់៕
ព័ត៌មានជាតិ
មតិយោបល់