សំបុត្រចូលរួមទស្សនាការប្រកូតរវាងកីឡាករប្រដាល់ Floyd Mayweather និង Manny Pacquiao មានតម្លៃចាប់ពី ១៥០០ ដល់ ៧៥០០ដុល្លារអាមេរិក ក្នុងមួយសំបុត្រ នេះបើយោងតាមការចុះផ្សាយរបស់ Channel News Asia ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ ២០១៥។
គេមិនបានដឹងថា នឹងមានសំបុត្រចំនួនប៉ុន្មានត្រូវបានដាក់លក់ជាសាធារណៈនោះទេ ប៉ុន្តែគេគ្រាន់តែដឹងថា ចំនួនកៅអ៊ីមានត្រឹមតែ ១៦៨០០០ប៉ុណ្ណោះ។ តម្លៃសំបុត្រនេះ ត្រូវបានគេចាត់ទុកថាជាតម្លៃមួយដ៏ខ្ពស់នៅក្នុងប្រវត្តិសាស្ត្រចុងក្រោយ។
គួរបញ្ជាក់ផងដែរថា កីឡាករ Floyd Mayweather និង Manny Pacquiao នឹងប្រកួតគ្នានៅថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០១៥ នៅទីក្រុង Las Vegas៕
មតិយោបល់