ភ្នំពេញ៖ យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០១៥ កន្លងទៅនេះ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា អស់ជំនឿចិត្តទៅលើក្រុមហ៊ុនស៊ិនទ្រី ដែលមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រង ចាត់ចែងសំរាម នៅក្នុងរាជធានីភ្នំពេញ។
ក្រសួង និងសាលារាជធានីភ្នំពេញ បានទុកពេលវេលាឲ្យធ្វើការកែលម្អការគ្រប់គ្រងក្នុងរយៈពេល១ឆ្នាំ ប៉ុន្តែក្រុមហ៊ុនមួយនេះ នៅតែគ្មានសមត្ថភាពក្នុងការគ្រប់គ្រង ក្នុងការពង្រឹង និងពង្រីកប្រតិបត្តិការរបស់ខ្លួន ក្នុងការប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅក្នុងរាជធានីភ្នំពេញ។ នៅក្នុងលិខិត ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលឯកភាពលើការ ផ្ទេរមុខងារការគ្រប់គ្រងការផ្តល់សេវាប្រមូលសំរាម ទៅឲ្យរដ្ឋបាលខណ្ឌមួយចំនួន នៃរាជធានីភ្នំពេញ ជាអ្នកទទួលខុសត្រូវ ដោយការផ្ទេរប្រគល់ភារកិច្ចនេះ ត្រូវរង់ចាំឲ្យមានដំណោះស្រាយជាមុនសិន៕
មតិយោបល់