ព័ត៌មានជាតិ

AC Milan ច្រាន​ចោល​ព័ត៌មានទាក់ទងនឹងកីឡាករ Fernando

អនុប្រធានជាន់ខ្ពស់របស់ក្លិប AC Milan លោក Adriano Galliani បាន​​ធ្វើការច្រានចោល នូវពាក្យចចាម​អារាមថា ​ខ្លួនបានល្បួងកីឡាករ Fernando ដែល​ជាខ្សែបម្រើរបស់ Porto ។​
កីឡាករវ័យ ២៦ ឆ្នាំ​ ​កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ ​ក្លិបធំ Manchester United និង Liverpool និងជាពិសេសនោះគឺទទួលបាន​​ការ​ចាប់អារម្មណ៍ពី ម្ចាស់​ជើងឯក​ព័រ​ទុហ្គាលនារដូវកាលនេះ​។​

តាមរបាយការណ៍ព័ត៌មាន​ចចាម​អារាម​បាន​ឲ្យដឹងថា កីឡាករ Fernando នឹង​​ធ្វើការផ្លាស់ទៅកាន់ San Siro ។ ប៉ុន្តែ​លោក Adriano Galliani បាន​ទទូច​ឲ្យដឹងថា ​គាត់មិនបានចាប់អារម្មណ៍លើបញ្ហាល្បួង​កីឡាកររូបនេះ​មកលេងនៅក្លិប​ខ្លួននោះទេ​។​បើទោះបីជាគាត់​​ជាកីឡាករដ៏ល្អក៏ដោយ ។​

ក្នុងសន្និសីទកាសែត​ដើម្បីច្រានចោលព័ត៌មាននេះ គាត់ក៏បានបើការនិយាយអំពី ​កីឡាករ Keisuke Honda ដែលជាតារាបាល់ទាត់របស់ជប៉ុន ​ដែលបាន​​ផ្ទេពី CSKA Moscow ​ផងដែរ​។ ក្នុងនោះក្លិប AC Milan ក៏បាន​ខ្ចីជើង ខ្សែការពារ Valencia កីឡាករ Adil Rami ។ លោក Adriano Galliani បានបន្តទៀតថា កីឡាករទាំងពីរខាងលើនេះ នឹងបង្ហាញខ្លួនលេង​ក្នុងពេលឆាប់ៗខាងមុខនេះ ​ជាមួយនឹង ក្លិប AC Milan ៕​
visaodemercado.blogspot

មតិយោបល់